ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំនួន៦រូប នឹងត្រូវផ្លាស់ប្តូរ និង៣រូបទៀតត្រូវបានតែងតាំងថ្មី សៀលថ្ងៃទី១៩ ខែសីហា ខាងស្អែកនេះ

157

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ចំនួន៦រូប នឹងត្រូវផ្លាស់ប្តូរ និង៣រូបទៀតត្រូវបានតែងតាំងថ្មី ដែលពិធីប្រកាសតែងតាំងនិងផ្ទេរភារកិច្ចនេះនឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែសីហាឆ្នាំ២០២២ខាងស្អែកនេះ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនៅសាលារដ្ឋបាលរាជធានីភ្នំពេញ។

   ចំពោះមន្ត្រីរាជការទាំង ០៦រូប ដែលនឹងត្រូវផ្ទេរភារកិច្ចនេះ ទី១លោក ពេជ្រ កែវមុនី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌ មានជ័យ ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ   ទី២លោកហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ទី៣លោក ធីម សំអាន ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣ ពីអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ទី៤លោក សុខ សម្បត្តិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលនៃគណៈអភិបាលខណ្ឌ ព្រែកព្នៅ ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ទី៥លោក លីម សុភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលខណ្ឌ៧មករាទៅជាអភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ទី៦លោក ថេង សុថុល ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌ៧មក

   ចំពោះមន្ត្រីដែលនឹងត្រូវតែងតាំងមានចំនួន ០៣រូប

ទី១លោក សក់ ច័ន្ទកញ្ញារិទ្ធ. ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌសែន សុខ ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌ

ពោធិ៍សែនជ័យ ទី២លោក កៀង ល័ក្ស ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌ កំបូល មកជាអភិបាលនៃគណៈអភិបាលខណ្ឌ

ចំការមន ទី៣លោក ជា ខេមា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌ ព្រែកព្នៅ មកជាអភិបាលនៃគណៈអភិបាលខណ្ឌ ដូនពេញ

 

អត្ថបទដែលជាប់ទាក់ទង