អភិបាលខណ្ឌប្ញស្សីកែវនាំយកអំណោយ មនុស្សធម៌ ចែកជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះរស់នៅសង្កាត់ច្រាំងចំរេះទី២
ភ្នំពេញ៖នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ចុះចែក អំណោយមនុស្សធម៌ ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៣០ គ្រួសារ រស់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ពិធីខាងលើនេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ និង លោក ស៊ូ សោគន្ធ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកគណៈកម្មាធិការអនុសាខាខណ្ឌ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារ ក.ក្រ.ក សង្កាត់។
នាឱកាសនៃការចុះសួរសុខទុក្ខនេះ ក្រុមការងារ បានពាំនាំនូវ អំណោយ មកឧបត្ថម្ភដល់ បងប្អូនទាំង ៣០ គ្រួសារ មានដូចខាងក្រោម៖
១. អនុសាខាខណ្ឌ បានឧបត្ថម្ភ ក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ ២៥ គ.ក ឃីត ០១ កញ្ចប់ (ម៉ាស់ ជែលលាងដៃ ទឹកក្រូច និងមីមួយចំនួន)។ »សរុបចំនួន ៣០ គ្រួសារ ស្មើនឹង អង្ករ ចំនួន ៧៥០ គ.ក និងឃីត ៣០ កញ្ចប់។
២. ក្រុមការងារកាកបាទក្រហមកម្ពុជា សង្កាត់ច្រាំងចំរេះទី២ បានចូលរួមឧបត្ថម្ភ ក្នុងមួយគ្រួសារៗ ទទួលបាន ៖ ថវិកា ចំនួន ២០.០០០ រៀល។ »សរុបចំនួន ៣០ គ្រួសារ ស្មើនឹងថវិកា ៦០០.០០០ រៀល ៕