គំនិតឡឺកឺ ៖ យុគសម័យច្រាស់ច្រំ
ភ្នំពេញ ៖ ពីមុនគេបាននិយាយថាជាសម័យស៊ីស្អាត ផឹកស្អាត និង រស់នៅស្អាត។ស៊ីស្អាតគឺសំ
ដៅទៅដល់ការហូបចុកមានអនាម័យផឹកស្អាតគឺផឹកទឹកដាំពុះនិងរស់នៅស្អាតគឺសំដៅលើអនាម័យជុំវិញផ្ទហដើម្បីការពាកុំឲ្យកើតមានមូសខ្លាដែលជាមេក្លោងនៃជម្ងឺគ្រុនឈាម។
តែពាក្យនេះត្រូវបានគេកាឡៃយកមកនិយាយលេងថាស៊ីស្អាតគឺស៊ីម្ហូបថ្លៃៗក្នុងបន្ទប់
ដែលមានម៉ាស៊ីនត្រជាក់ ផឹកស្អាតគឺផឹកស្រាបៀរ ឬ ស្រាថ្លៃៗមកពីបរទេស រស់នៅស្អាតគឺ
រស់នៅដោយមានម៉ាស៊ីនត្រជាក់ ។
តែពេលនេះជាសម័យច្រាស់ច្រំដើម្បីរកវីយូវ៍ ដើម្បីឲ្យគេស៊ែរ ឬ ខមិននៅលើហ្វេសប៊ុក
របស់ខ្លួន ។និយាយឲ្យចំពេលនេះជាសម័យច្រាស់ច្រំរបៀបប្រែតតែម្ដង ។អ្នកខ្លះស៊ីលាមក
គោជ្រលក់អំបិលម្ទេស ស៊ីដើមដំបងយក្ស ខ្លះស៊ីជីងចក់ ថ្លែន បង្កួយ តុកកែ ពស់។ល។ និង។ល។
អ្ហ៊េស ! កាលពីសម័យប៉ុល ពតដែលគ្មានអ្វីនោះនាយខ្ញុំក៏ធ្លាប់ស៊ីថ្លែន បង្កួយ តុកកែ
ហើយសម័យនេះខ្ញុំក៏នៅស៊ីពស់ដែរសំខាន់ឲ្យតែមាន តែអារបៀបស៊ីជីងចក់ អាចម៍គោក្រៀម
ដើមដំបងយក្សវាជ្រុលពេកហើយ ។
ថ្ងៃមុនមានអាម្សៀម្នាក់នោះខំបុកអំបិលម្ទេសហើយចាប់បង្កួយមួយក្បាលមកជ្រលរៗ
ថាបន្តិចទៀតគេនឹងស៊ីបង្កួយនេះជ្រលក់អំបិលម្ទេសទាំងរស់ ។អាឯងឯណេះខំតែសំកុកចាំ
មើលដឹងអីស្រាប់តែវាព្រឡែងបង្កួយចោលហើយធ្វើជាស្រែកថាបង្កួយរួចបាត់ខានស៊ី អ្ហ៊េសអានេះចំជាឆ្កួតមែន។
សម័យច្រាស់ច្រំនេះគេអត់មានរលកន្លែងមានម៉ាស៊ីនត្រជាក់ ឬ ក្យូសក្នុងទឹក ឬរមណី
យដ្ឋានអីទេគេស៊ីនៅវាលស្រែដូចជារហេមរហាមណាស់អញ្ចឹង។មានអ្នកខ្លះទៅចាប់បង្គារ
សមុទ្រនៅមាត់បឹងទឹកសាប អាខ្លះទៅរកមឹកនៅវាលស្រែចំជាឡប់អស់ហើយទេដឹងមនុស្សស្រុកយើង ៕