លោកខៀវ កាញារីទ្ធ ស្ដីបន្ទោសមន្ដ្រី វិទ្យុFM96MHz ក្រោមឱវាទខ្លួនថា៖ ខ្មែរគ្មានពាក្យ (ព្រលែង)ទេមានត្រឹមតែពាក្យ (លែង)តែប៉ុណ្ណោះ
ភ្នំពេញ៖ ក្រោមពីមន្ដ្រី នៅផ្នែការិនីវិទ្យុFM96 MHzផ្សាយនិយាយពាក្យ(ព្រលែងត្រី) ខ្មែរគ្មានពាក្យ «ព្រលែង» ទេមានត្រឹមតែពាក្យ «លែង» តែប៉ុណ្ណោះ !នេះជាការតម្រង់ទិសដល់អ្នកនិពន្ធព័ត៌មាន សរសេរព័ត៌មាន ដែលមានវិជ្ជាជីវះ ត្រូវយល់ពីពាក្យខ្មែរ យល់ពីអក្ខរ៉ាវិរុទ្ធ ទើប លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចែករំលែកចំណេះដឹង តាមរយះផេកផ្លូវការរបស់លោក។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា៖ ព្រឹក នេះ ឮពិធីការិនីវិទ្យុ FM96 MHz និយាយពាក្យ «ព្រលែងត្រី» ទៀតហើយ ខ្ញុំបានប្រាប់មន្ត្រីក្រសួងរាប់សិបដងហើយថាខ្មែរគ្មានពាក្យ «ព្រលែង»ទេមានត្រឹមតែពាក្យ «លែង» តែប៉ុណ្ណោះ !សូមនាំគ្នាកត់សរសេរលើជញ្ជាំងទៅ កុំខុសតែដដែលៗទៀត ! ។
សូមបញ្ជាក់ថា៖ លោករដ្ឋមន្ត្រីក្រសួង ព័ត៌មាន ប្រើពេលច្រើនបំផុត ក្នុងការ តាមដានព័ត៌មាន បន្ទាប់ពីការងាររដ្ឋ ដឹកនាំស្ថាប័នក្រសួងព័ត៌មាន ដ៏មមាញឹកនោះ៕ សំរិត