អភិបាលខេត្តកំពង់ចាមនិងសមាគមន៍និកាយសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ទថ្ងៃចុងក្រោយចែកអំណោយជូនប្រជាពលរដ្ឋ៦០០ខ្នងផ្ទះ នៅស្រុកកោះសូទិន
ខេត្តកំពង់ចាម៖ សម្ភាភារៈគ្រឿងឧបភោគ បរិភោគ និងអំណោយផ្សេងៗ ដែលជាអំណោយទទួលបានមកពី
សមាគមន៍និកាយសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ទថ្ងៃចុងក្រោយ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមបានសន្យាថានឹងប្រគល់អំណោយទាំងនេះដល់ដៃបងប្អូនដែលជួបគ្រោះទឹកជំនន់ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៨នេះផ្ទាល់ លោកគួច ចំរើន អភិបាលខេត្តកំពង់ចាម និងលោកស្រី ទេព រង្ស៊ី ខៀវ កញ្ញារឹទ្ធ ព្រមទាំងប្រធានសមាគមន៍និកាយសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ទថ្ងៃចុងក្រោយបានអញ្ជើញចែកអំណោយជូនដល់គ្រួសារ៦០០ខ្នងផ្ទះមកពី៦ភូមិ ក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាដែលអំណោយនោះរួមមាន អង្ករ២៥គីឡូក្រាម ត្រីខ២យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេះតូច និងថ្នាំពេទ្យ១កញ្ចប់(៧មុខ)។
លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិ ទឹកជំនន់ទាំងអស់ ហើយ លោក ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើសុខភាព ដោយរក្សាអនាម័យ និងពិសារទឹកឆ្អិន ជានិច្ច។
លោក ក៏បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាពេលកន្លងមក ដែលនេះជាការបង្ហាញអោយឃើញពីលទ្ធិប្រជាធិប
តេយ្យនៅក្នុងប្រទេសកម្ពុជារបស់យើង។ បន្ថែមពីលើនោះទៀត លោក គួច ចំរើន ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់បង្ករបង្កើនផងនៅពេលទឹកសម្រកវិញ ដើម្បីបង្កើតសេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋយើងអោយរីកចំរើនទ្វេរដង ក្នុងគោលដៅកាត់បន្ថយភាពក្រីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕