អភិបាលខណ្ឌមានជ័យថ្មី ហែម ដារឹទ្ធ នាំយកអំណោយ កាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋក្រីក្រ៧០គ្រួសារមកពី៧សង្កាត់ក្នុងខណ្ឌមានជ័យ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២១ ខែ សីហា ឆ្នាំ ២០២២នេះ លោក ហែម ដារិទ្ឋ អភិបាលខណ្ឌមានជ័យថ្មីនិងជាប្រធានក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ និង លោក ឌី រត្ន័ខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា និង ដោយមានការនិមន្តចូលរួមពីព្រះចៅអធិការវត្តស្ទឹងមានជ័យ ដោយ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន ចែកជូនប្រជាពលរដ្ឋដែលមាន ជីវភាពខ្វះខាតចំនួន៧០គ្រួសារ មកពីសង្កាត់៧សង្កាត់ ក្នុងមូលដ្ឋានខណ្ឌមានជ័យនៃរាជធានីភ្នំពេញ។
លោក ហែម ដារិទ្ធ ប្រធានក្រុមការងារអនុសាខា បានពាំនាំនូវ ការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំ ពេញ ជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេច ប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោលគឺកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកអោយបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។
ជាមួយគ្នានេះ លោកក៏សូមឱ្យគ្រួសារទាំងអស់យកចិត្តទុកដាក់ថែទាំសុខភាពដោយ ប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងសូមកុំធ្វេសប្រហែសពីជំងឺកូវីដ១៩ ដោយបន្តអនុវត្តវិធាន ការណ៍ការពារខ្លួនជានិច្ចពោលគឺវិធានការ ៣ការពារ និង ៣កុំ ។ អំណោយមនុស្សធម៌ដែលផ្តល់ជូនដោយក្នុង១គ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម .ទឹកសុីអុីវ ឬ ទឹកត្រី១យួរ មី១កេស ទឹកសុទ្ឋ១កេស ម៉ាស់១ប្រអប់ ជែលលាងដៃ១ដប ថវិកា៩មុឺន រៀលផងដែរ៕