បានមេដាមាស៧ គឿងពីព្រឹត្តិការណ៍ IFMA Grand Slam Tournament 2022 Open
ភ្នំពេញ៖យប់ថ្ងៃទី២០សីហាអ្នកប្រដាល់គុនខ្មែរកម្ពុជាដែលទៅចូលរួមក្នុងព្រឹត្តិការណ៍IFMA Grand Slam Tournament 2022 Openនៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីនោះបានត្រឡប់មកវិញហើយដោយដណ្ដើមបានមេដាយមាស៧គ្រឿង។
ឯកឧត្តម ប៊ូ ជុំសេរី ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡាឧត្តមសេនីយ៍ទោវ៉ាស៊ីនភីរម្យទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបន្ទុកបេសកម្មពិសេសតំណាងឲ្យលោកវ៉ាត់ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងឯកឧត្តមឧត្ដមសេនីយ៍ឯកតែមម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានទៅស្វាគមន៍ដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍ថា ក្រុមកីឡាករជម្រើសជាតិគុនខ្មែរកម្ពុជាដណ្តើមបានមេដាមាសចំនួន៧គឿងក្រោយពីផ្តួលគូប្រកួតជាកីឡាករថៃនិងកីឡាករម្ចាស់ផ្ទះម៉ាឡេស៊ីរៀងៗខ្លួននៅវគ្គផ្តាច់ព្រ័ត្រ។នេះគឺជាសមិទ្ធិផលមួយបន្ថែមទៀតរបស់សហព័ន្ធដែលជាមុខមាត់ប្រទេសជាតិមូលទំាងមិនមែនរបស់បុលិគ្គណាមួយឡើយ ហើយក៏មិនរបស់សហព័ន្ធតែម្នាក់ឯងឡើយ ។
ឯកឧត្តមបានចាត់ទុកថានេះជាមុខមាត់ប្រទេសជាតិដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GSMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលធ្វើម្ចាស់ផ្ទះការប្រកួត ។គណៈប្រតិភូកីឡាប្រដាល់គុនខ្មែរដែលចូលរួមការប្រកួត Grand Slam Tournament 2022 Open នៅប្រទេសម៉ាឡេស៊ីមាន ប្រតិភូដឹកនាំចំនួន២នាក់ គ្រូបង្វឹកចំនួន៣នាក់ និងកីឡាករ-កីឡាការិនី មានចំនួន៩នាក់។
ចំពោះម្ចាស់មេដាយមាសទំាង៧គ្រឿងរួមមានកីឡាករ ភុន ពិសិត កីឡាករ ខាំ ខ្លានាង កីឡាករ រិន ដាវីត កីឡាករ សាន រ៉ាគីម កីឡាករ ឃួន ឡាំងកូស៊ី កីឡាករ ហ៊ឹម គឹមរៀង កីឡាករ ឈឿង ល្វៃ៕