ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អគុណសប្បុរសជន ក្នុងកម្មវិធី ចង្ក្រានសប្បុរសលើកទី១២ ដែលបានជួយ ដល់ប្រជាពលរដ្ឋប្រកបរបររើសសម្រាប ចំនួន ២៨៣គ្រួសារ នៅខណ្ឌដង្កោ រាជធានីភ្នំពញ

95

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រកបរបររើសសម្រាប ចំនួន ២៨៣គ្រួសារ មកពីខណ្ឌដង្កោ ក្នុងកម្មវិធី ចង្ក្រានសប្បុរសលើកទី១២ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅសាលាសង្កាត់ជើងឯក រាជធានីភ្នំពេញ។
កម្មវិធីថ្ងៃនេះ ដំណើការទៅបានក្រោមជំនួយឧបត្ថម្ភដោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកម្មវិធីចង្ក្រានសប្បុរស និង លោកជំទាវ ឈីវ ភិរម្យ រួមជាមួយ ក្រុមហ៊ុន CP Cambodia, ហាង ធូបកាហ្វេ, ហាង ខយ, ចុងភៅការ សេង ហុកហេង និងសប្បុរសជនជាច្រើនទៀត ដែលបានញ៉ាំងឲ្យកម្មិវធីនេះដំណើរការទៅយ៉ាងរលូន និងប្រកបដោយ ភាពស្និទ្ធស្នាល និងរស់រាយរាក់ទាក់ជាទីបំផុត។
មានមតិក្នងកម្មវិធី ឯកឧត្តម លី ច័ន្ទតុលា បានថ្លែងអរគុណសន្តិភាព អរគុណសម្តេចតេជោ បានស្នើឲ្យមាតា បិតាគ្រប់ត្រូវបញ្ចូនកូនទៅចូលរៀនឲ្យបានគ្រប់គ្រប់ៗគ្នា និងធ្វើការចែករំលែកបន្តដល់អ្នកដែលខ្វះខាតជាងខ្លួន ។
ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំមកនូវការផ្តាំសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ។
លោកជំទាបបានបន្តទៀតថា តាមរយៈ នៃការចែករំលែកធនធាន នៅក្នុងថ្ងៃនេះគឺជាការកសាងនូវអំពើល្អ ដោយបានបង្ហាញនូវក្តីស្រឡាញ់ ការយកចិត្តទុកដាក់ នឹងជួយឲ្យកុមារដែលនៅក្នុងបន្ទុកមានការលូតលាស់ល្អ ជាពិសេស គឺបញ្ញា ស្មារតី និងចំណេះដឹង ។
លោកជំទាវក៏បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋក្នុងកម្មវិធី ត្រូវ ៖១. បន្តរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងអភិឌ្ឍន៍ជាតិ ៣. ចូលរួម គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាត សង្គម រក្សាអនាម័យឲ្យបានល្អ រួមជាមនួយនឹងវិធានការ ៣ការពារ ៣កុំ ដើម្បីជៀសផុតពីជំងឺកូវីដ ១៩ និងជំងឺឆ្លងផ្សេងៗផងដែរ ។ ២. បានស្នើឲ្យ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ រួមជាមួយសប្បុរសជនដទៃ បន្ត សកម្មភាពមនុស្សធម៌ និងជាការចែករំលែកនូវក្តីស្រឡាញ់ តាមវប្បធម៌នៃការចែករំលែកនេះបន្តជួយ ដល់ប្រជាពលរដ្ឋដែលជួបការលំបាក ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង