ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេក្លោងញុះញង់ឲ្យពលរដ្ឋទៅ ទន្ទ្រានកាន់កាប់ ដីព្រៃរដ្ឋខុសច្បាប់ ក្នុងឧទ្យាជាតិ ជួរភ្នំក្រវ៉ាញខាងត្បូង ២នាក់ទៀតបន្ដចូលសារភាពទោសកំហុស

104

ព្រះសីហនុ៖ ក្រុមមេក្លោងដែលញុះញង់ ឲ្យប្រជាពលរដ្ឋចូលទៅទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ ក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង នៅភូមិសាស្ត្រចំណុចគីឡូម៉ែត្រលេខ១៥ ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចំនួន២នាក់ទៀត បានចេញមកសារភាពជាបន្តបន្ទាប់ជាមួយអាជ្ញាធរខេត្តព្រះសីហនុ និងបានសុំទោសជាសាធារណៈ។

ការចូលខ្លួនសារភាពកំហុសជាបន្តបន្ទាប់របស់ក្រុមមេក្លោងនេះធ្វើឡើងក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យជនបន្លំធ្វើជាអ្នករងគ្រោះក្នុងរឿងដីធ្លីនៅខេត្តព្រះសីហនុ ចូលខ្លួនសារភាពកំហុស។

ពួកគាត់បានសារភាពថា ខ្លួនពិតជាមានកំហុសធ្ងន់ណាស់ ដែលចូលទៅទន្ទ្រាន់កាន់កាប់ដីរដ្ឋដោយខុសច្បាប់ និងអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀត កុំយកគំរូតាមក្រុមពួកគាត់ឲ្យសោះ ដើម្បីជៀសវាងពីការទទួលខុសត្រូវចំពោះមុខច្បាប់។
សូមស្តាប់ចម្លើយសារភាពរបស់ឈ្មោះ ផុន ផេន កែម ហាន និង នាង វឹង ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង