ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ីង ប៊ុនហៀង លុបឈ្មោះ សាន ប៊ុនធឿន និង ហ៊ត ប៉ូ ហៅ អធិរាជមហាសាច់ ចេញពីក្របខ័ណ្ឌមន្រ្តីយោធា

138

 

ភ្នំពេញ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានចេញលិខិតផ្លូវការ បណ្តេញ សាន្ត ប៊ុនធឿន និង ហ៊ត ប៉ូ ហៅ អធិរាជមហាសាច់ ចេញពីក្របខណ្ឌមន្រ្តីយោធាជាផ្លូវការ នៅរសៀលថ្ងៃទី២១ខែសីហាឆ្នាំ២០២២ ដោយយោងតាមចំណារបស់សម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ីង ប៊ុនហៀង សូមគោរពជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងកម្មវត្ថុ សំណើសុំអនុញ្ញាតលុបឈ្មោះលោកវរសេនីយ៍ត្រី សាន្ត ប៊ុនធឿន អត្តលេខ ១៧០២៤៨ និងលោកអនុសេនីយ៍ឯក ហឺត ប៉ូ អត្តលេខ ១៦៦០៧៨ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។

តបតាមកម្មវត្ថុខាងលើ នាយឧត្តមសេនីយ៍ផ្កាយមាស៤ សូមគោរពជម្រាបជូនសម្តេចតេជោ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ កន្លងមក នាយទាហានទាំងពីររូបខាងលើនេះ តែងតែបង្កហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាព និងមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ អង្គភាពបានហៅមកធ្វើការអប់រំជាច្រើនលើកច្រើនសារតែមិនព្រមកែប្រែ។ ដើម្បីជៀសវាងការលំបាក និងធ្វើឲ្យប៉ះពាល់ដល់អង្គភាព ទៅថ្ងៃក្រោយបន្តទៀត ខ្ញុំបាទគោរពសុំការសម្រេច ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ដើម្បីលុបឈ្មោះនាយទាហានទាំងពីរខាងលើ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ ដោយក្តីអនុគ្រោះ។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសម្តេចតេជោ នាយករដ្ឋមន្ត្រី មេត្តាពិនិត្យ និង គោរពស្នើសុំមតិសម្រេចដ៏ខ្ពង់ខ្ពស់ដោយក្តីអនុគ្រោះបំផុត

សូមរំលឹកផងដែរថា នៅលើបណ្តាញសង្គមតេឡេក្រាមផ្លូវការ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២២នេះ បានថ្លែងថា ចរិតពាលរបស់សាន ប៊ុនធឿន ប្រាកដជាមិនអាចកែប្រែបានឡើយ។ ដើម្បីជួយដល់សាន ប៊ុនធឿន និងប្រពន្ធកូន ខ្ញុំនិង
ភរិយា បានជួយលុយដើម្បីសាន ប៊ុនធឿន ទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូន សាន ប៊ុនធឿន ៥០០ដុល្លារ ក្នុងមួយខែ តាំងពីឆ្នាំ២០១៨មក។

សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា “ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿន កុំឱ្យស៊ីផឹកជេរបញ្ចោរ តែចរិតមនុស្សនេះ កែមិនឡើងឡើយ។
ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយ កើតឡើងថ្ងៃនេះ ខ្ញុំបានបញ្ជាឱ្យមេបញ្ជាការអង្គរក្ស ស្នើសុំបណ្តេញ សាន ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ព”៕ រ

អត្ថបទដែលជាប់ទាក់ទង