ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកកំរៀងជួយ​សង្រ្គោះ និងដឹកនាំស្រ្តីសម្រាលកូនតាមដងផ្លូវ ទៅកាន់មណ្ឌលសុខភាព

84

នៅយប់ថ្ងៃទី​ ២៤​ ខែ​ កញ្ញា​ ឆ្នាំ២​០១៨​ វេលាម៉ោង ៣​ និង​ ៤៥នាទី​ទៀ​បភ្លឺឈានចូលថ្ងៃទី​២៥​ ខែ​ កញ្ញា​ ឆ្នាំ​២០១៨​ ក្នុងពេលដែលកម្លាំង​ន​គរ​បា​លនៃអធិការដ្ឋាននគរបាលស្រុកកំ​រៀង​ សហការណ៍ជាមួយកងប្រជាការ​ពារ​ កំពុងល្បាត​រក្សាសន្តិសុខ​ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន​បាន​ប្រទះឃើញ​ ស្រ្តីម្នាក់ ដែលគាត់មានអការ​ឈឺ​ពោះសម្រាលកូនតាមដងផ្លូវដោយពុំមានបង​ប្អូនឬញាតិមិត្តនៅជាមួយឡើយ​ ស្រ្តីរូបនោះ​មាន​ឈ្មោះ​ស៊ូ សម្បត្តិ អាយុ ២៩​ ឆ្នាំ មានទីលំនៅភូមិ ភ្នំ១០០​ ឃុំ ត្រាង ស្រុកកំ​រៀង ខេត្តបាត់ដំបង​ ។

ក្នុងស្ថានភាពបែបនេះកម្លាំងនគ​រ​បាលរួមជាមួយកងប្រជាការពារបាន​រាយការណ៍ទៅមន្រ្តីប្រចាំការនៅ​មណ្ឌលសុខភាពឃុំត្រាង​ ស្រុកកំរៀង​ ចុះមកដល់ទីកន្លែង​ ដើម្បីជួយសម្រួល​ដល់ការសម្រាលរបស់ស្ត្រីខាងលើទាំងម្តាយនិងកូនប្រកបដោយ​សុវត្ថិភាព​ហើយនគរបាលបាន​ដឹកនាំពួកគាត់ ទៅ​កាន់មណ្ឌលសុខភាពត្រាងក្នុងពេលនោះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង