បាក់ទំនប់ការដ្ឋានបូមខ្សាច់ដ៏ធំមួយ នៅសង្កាត់ព្រែកថ្មី បង្កការលំបាក់ដល់អ្នកដំណើរ និងអ្នកស្រុកនៅជិតដេប៉ូខ្សាច់, តែក្រោយមកអាជ្ញាធរលាងផ្លូវស្អាតវិញហើយ
ភ្នំពេញ៖នៅថ្ងៃទី២២ខែសីហាឆ្នាំ២០២២នេះដេប៉ូខ្សាច់ដ៏ធំមួយកន្លែងនៅជិតស្ពានព្រែកសំរោងក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅបានបាក់ទំនប់ការដ្ឋានដេប៉ូខ្សាច់បណ្ដាលអោយទឹកហូរហៀរពាសពេញផ្លូវដូចទឹកជំនន់បង្កការលំបាកដល់អ្នកស្រុកដែលរស់នៅជិតដេប៉ូខ្សាច់និងអ្នកដំណើរពេលធ្វើដំណើរទៅដល់កន្លែងជំនន់បូមខ្សាច់ដោយទឹកហូរល្ហរល្ហាចឆ្លងកាត់តាមផ្លូវកៅស៊ូលេខ១១០បង្កការលំបាកដល់អ្នកដំណើរតាមឡាននិងម៉ូតូដោយសារបាក់ទំនប់ការដ្ឋានបូមខ្សាច់ដោយការធ្វេសប្រហែសនិងមិនទទួលខុសត្រូវរបស់ម្ចាស់ដេប៉ូខ្សាច់ខាងលើ។
អ្នកដំណើរលើកឡើងថានាសព្វថ្ងៃនេះពេលធ្វើដំណើរឆ្លងកាត់មុខដេប៉ូខ្សាច់និមួយៗក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅពិសេសដេប៉ូខ្សាច់តាមដងផ្លូវលេខ១១០និងដេប៉ូខ្សាច់នៅជិតរង្វង់មូលគុលស្ពានព្រែកសំរោងត្រើយខាងកើតក្នុងសង្កាត់ព្រែកថ្មីដោយបង្កការលំបាកក្នុងការធ្វើដំណើរទាំងថ្ងៃទាំងយប់ដោយឡានដឹកខ្សាច់ប្រភេទធុនធំបើកបរយ៉ាងគគ្រឹកគគ្រេងបណ្ដាលអោយរងការខូចខាតផ្លូវថ្នល់ឡើងរលួយហើយលើសពីនេះទៀតនោះប្រសិនអ្នកដំណើរតាមម៉ូតូបើកបរខ្វះការប្រុងប្រយ័ត្នទៀតនោះគឺបណ្ដាលអោយធ្លាក់ជង្ហុកដួលបង្កគ្រោះថ្នាក់ដល់ខ្លួនប្រាណថែមទៀតផង។
ក្រៅពីបាក់ទំនប់នៃការដ្ឋានបូមខ្សាច់ខាងលើបណ្ដាលអោយទឹកហូរកាត់ផ្លូវដូចទឹកជំនន់ហើយនោះគឺផ្លូវថ្នល់នៅមុខដេប៉ូខ្សាច់និមួយៗម្ដុំស្ពានព្រែកសំរោងត្រើយខាងកើតក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កំពុងរងការខូចខាតខ្ទេចខ្ទីបង្កការលំបាកដល់អ្នកដំណើរពិសេសនៅពេលយប់។
ពាក់ពាក់ករណីខាងលើនៅថ្ងៃត្រង់ថ្ងៃដដែលនេះអាជ្ញាធរខណ្ឌច្បារអំពៅបានដាក់កំលាំងយករថយន្តបាញ់លាងសម្អាតនៅកន្លែងបាក់ខាងលើស្អាតវិញហើយនៅរសៀលថ្ងៃដដែលនេះនិងបានណែនាម្ចាស់ការដ្ឋានខ្សាច់ខាងលើឱ្យធ្វើដោយទទួលខុសត្រូវកុំបង្ករឱ្យមានបញ្ហានេះកើតឡើងជាថ្មីទៀត៕