អភិបាលខណ្ឌព្រែកព្នៅថ្មីធឹម សំអាន ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងបាញ់ទឹកលាងសម្អាតតាមដងមហាវិថីឈ្នះឈ្នះ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅថ្មីដែលអមដំណើរដោយអស់លោក.លោកស្រីជាអភិបាលរងខណ្ឌ.នាយក .នាយករង .ការិយាល័យចំណុះជំនាញព្រមទាំងមន្រ្តីក្រោមឱវាទនៃរដ្ឋបាលខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញជាច្រើនរូបទៀតបានចុះសាកសួរ សុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ និង បងប្អូនអាជីវករផ្សារព្រែកព្នៅផងដែរ ដើម្បីផ្ដល់នូវភាពកក់ក្ដៅដល់ពួកគាត់និងស្វែងយល់ពីតម្រូវពួកគាត់ផងដែរ។
ក្រោយពីជួបសំណេះសំណាលដោយសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនិងបងប្អូនអាជីវករខាងលើនោះរួចមកលោកអភិបាលខណ្ឌព្រែកព្នៅថ្មីធឹម សំអាន និងសហការីបានបន្តដំណើរចុះទៅបាញ់ទឹកលាងសម្អាត មហាវិថីឈ្នះឈ្នះក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ អោយបានល្អប្រសើដើម្បីអោយ បងប្អនប្រជាពលរដ្ឋក្នុងមូលដ្ឋាន រស់នៅប្រកបដោយផាសុខភាព មានអនាម័យ បរិស្ថានល្អពិសេសបងប្អូនជាអ្នកដំណើរ តាមមធ្យោបាយនានាផងដែរ។
គួបញ្ជាក់ផងដែរថាលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅថ្មីគឺជាថ្នាក់ដឹកនាំក្នុងមូលដ្ឋានដ៏សកម្មការងារពោរពេញ ទៅដោយបទពិសោធន៍លើគ្រប់វិស័យក្នុងការដឹកនាំតាំងពីរូបលោកនៅជាអភិបាលខណ្ឌបឹងកេងកងមកម៉្លេះហើយលើសពីនេះទៀតនោះលោកអភិបាលខណ្ឌព្រែកព្នៅថ្មីធឹម សំអានទៅដឹកនាំនៅកន្លែងណាគឺកន្លែងនោះមាន ការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យប្រែមុខមាត់ថ្មីជានិច្ច និងរក្សាភាពសុខសាន្តជូនដល់បងប្អូនរស់នៅប្រកបដោយភាពកក់ក្ដៅផងដែរ៕