ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងព័ត៌មានសម្រេចលុបឈ្មោះ សារព័ត៌មានលោក សាន្ត ប៊ុនធឿន (SBT)

211

 

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាស លុបប្រកាសលេខ០៩៨៧.ម.ប្រក ចុះថ្ងៃទី១០ខែមីនា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ស្តីពីការអនុញ្ញាតឱ្យលោក សាន្ត ប៊ុនធឿន សញ្ញាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណលេខ ១៧១០៤៨៧៥៩ ចុះថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៦ អាសយដ្ឋានបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៨ ក្រុម១៤ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាម្ចាស់សហគ្រាស សាន្ត ប៊ុនធឿន អេសប៊ីធី ផូស ធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រ WWW.sbpost.com។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ការសម្រេចលុបឈ្មោះ សារព័ត៌មានលោក សាន្ត ប៊ុនធឿន (SBT)ចេញពីក្រសួងព័ត៌មាន ដោយម្ចាស់អាជ្ញាបណ្ណ បានប្រព្រឹត្តិទង្វើអសីលធម៌ ជេរប្រមាថជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និង កិត្តិយស សេចក្ដីថ្លថ្នូររបស់អ្នកសារព័ត៌មានអាជីព ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ សារព័ត៌មាន និងកិច្ចសន្យាអាជីវកម្ម ដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

ប្រកាស និងលិខិតទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីប្រកាសនេះ ត្រូវចាត់ទុកជានិរាករណ៍។ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិង ហិរញ្ញវត្ថុ នាយកខុទ្ទកាល័យក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី ខេត្ត សាមីខ្លួន និងសមត្ថកិច្ច ពាក់ព័ន្ធត្រូវអនុវត្តតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

អត្ថបទដែលជាប់ទាក់ទង