ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌព្រែកព្នៅថ្មីធឹម សំអាន បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាព សង្កត់ធ្ងន់លើការងារ សន្តិសុខសណ្ដាប់ធ្នាប់ និងការងារបរិស្ថាន

157

ភ្នំពេញ៖នៅសាលាខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញនាថ្ងៃទី២២ខែសីហាឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅដោយសង្កត់ធ្ងន់ទៅលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវនិងដងវិថីក្នុងមូលដ្ឋាននិងការងារបរិស្ថានផងដែរ។

លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅថ្មីធ្វើជាគណៈអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌនិងអស់លោក.លោកស្រីជាអភិបាលរងខណ្ឌ.គណនាយក រដ្ឋបាលខណ្ឌ .អស់លោក.លោកស្រីប្រធានការិយាល័យចំណុះ ជំនាញនិងចៅសង្កាត់ទាំង៥.មេប៉ុស្ដិ៍ទាំង៥ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ។
កិច្ចប្រជុំថ្ងៃនេះដោយផ្ដោតសំខាន់ទៅលើការងាររក្សាការពារសន្តិសុខ សុត្ថិភាព.សណ្តាប់ធ្នាប់តាមដងផ្លូវនិងដងវិថីនិងការងារបរិស្ថានក្នុងមូលដ្ឋាននិងបញ្ហាគ្រឿងញៀន និងក្រុមក្មេងទំនេីង.ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។

នាឱកាសនោះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅថ្មីបានលើកថាដោយស្នើទៅដល់អស់លោក.លោកស្រីដែលមានវត្តមានចូលរួមស្ដាប់ក្នុងកិច្ចប្រជុំនៅពេលនេះត្រូវស្ដាប់អោយបានច្បាស់នូវខ្លឹមសារនៃកិច្ចប្រជុំដោយយកទៅអនុវត្តន៍អោយមានប្រសិទ្ធភាពខ្ពស់នៅតាមបណ្ដាអង្គភាពនៃការិយាល័យនិមួយៗនិងតាមបណ្ដាប៉ុស្ដិ៍ប៉ូលិស .អាជ្ញាធរតាមសង្កាត់និមួយៗព្រមទាំងអធិការដ្ឋានប៉ូលិសខណ្ឌនិងប៉េអឹមខណ្ឌផងដែរ។

ហើយលោកអភិបាលខណ្ឌព្រែកព្នៅសង្ឃឹមនិងជឿជាក់ទៅលើសមត្ថភាពអស់លោក.លោកស្រីនៃគណៈបញ្ជការឯកភាពខណ្ឌទាំងអស់ពោលគឺចាប់ពីថ្នាក់ខណ្ឌរហូតដល់ថ្នាក់សង្កាត់.ថ្នាក់ប៉ុស្ដិ៍ត្រូវខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនដែលថ្នាក់លើដាក់អោយទទួលបានជោគជ័យ។ហើយ
ចាប់ពីពេលនេះឬថ្ងៃនេះតទៅបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅនិងបងប្អូនអាជីវករផ្សារព្រែកព្នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញដោយរស់នៅប្រកបដោយភាពសុខសាន្តកក់ក្ដៅជានិច្ចខណៈពេលថ្នាក់លើផ្ទេភារកិច្ចលោកធឹម សំអាន ពីអភិបាលខណ្ឌបឹងកេងកងមកធ្វើជាអភិបាលខណ្ឌព្រែកព្នៅនៅពេលនេះហើយលោកអភិបាលខណ្ឌព្រែកព្នៅថ្មីគឺលោកធឹម សំអាន ពោរពេញទៅដោយបទពិសោធន៍ការងារខ្ពស់ ក្នុងការដឹកនាំការងារនៅថ្នាក់ខណ្ឌហើយក្នុងនោះ សូមអោយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅចូលរួមសហការណ៍ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង