លោកអភិបាលខណ្ឌចំការមន ជួបសំណេះសំណាល ជាមួយប្រធាន-អនុប្រធាន-មន្ត្រីការិយាល័យ-អង្គភាពទាំង១២
ភ្នំពេញ៖នៅសាលាខណ្ឌចំការមននៃរាជធានីភ្នំពេញនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ
រដ្ឋបាលខណ្ឌចំកាមន បានរៀបចំពិធីសំណេះសំណាលជាមួយ មន្ត្រីរដ្ឋបាលខណ្ឌចំការមនទាំងអស់ ដើម្បីបង្កើនភាពស្និតស្នាលគ្នារវាងថ្នាក់ដឹកនាំខណ្ឌជាមួយកូនចៅនៅ ក្រោមឱវាទ។
ពិធីសំណេះសំណាលរវាងថ្នាក់ដឹកនាំខណ្ឌចំការមនជាមួយកូនចៅក្រោមឱវាទដោយមានការចូលរួមពីសំណាក់លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមនថ្មីនិងអស់លោក .លោកស្រីជាអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធាន-មន្ត្រីការិយាល័យ-អង្គភាពទាំង១២, លោកប្រធានផ្សារទាំង០២ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
នៅពិធីជួបសំណេះសំណាលនាពេលនោះធ្វើអោយកូនចៅក្រោមឱវាទនៃរដ្ឋបាលខណ្ឌចំការមនទាំងអស់ពួកគាត់បានសម្ដែងនូវទឹកចិត្តត្រេកអរសប្បាយរីករាយក្រៃលែងជាមួយលោកអភិបាលខណ្ឌចំការមនថ្មីកៀង ល័ក្ស៕