ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនខ្មែរកាត់កាណាដា នឹងចូលរួមជាមួយ ក្រុមបាល់ទាត់នារីកម្ពុជា ក្នុងស៊ីហ្គេមឆ្នាំ២០២៣

124

ភ្នំពេញ៖កីឡាការិនីបាល់ទាត់កូនខ្មែរកាណាដាមួយរូបគឺកីឡាការិនីឈីវ សេលីណា
(Selena Chhiv)បានប្រកាសត្រៀមខ្លួនគ្រប់ពេលវេលាដើម្បីចូលរួមជាមួយក្រុមបាល់ទាត់នារី
ជម្រើសជាតិកម្ពុជាសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ឮដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កីឡាការិនីឈីវ សេលីណាមានឪពុកនិងម្ដាយជាជនជាតិខ្មែរបានផ្លាស់ទៅរស់នៅប្រ
ទេសកាណាដាក្នុងអំឡុងសម័យសង្រ្គាមហើយនាងបានកើតនៅទីក្រុងMontrealនាឆ្នាំ២០០២នាទីនោះតែម្ដង។

កីឡាការិនីវ័យ២០ឆ្នាំរូបនេះបានបញ្ជាក់ថាខ្លួនពេញចិត្តនឹងចូលរួមប្រសិនបើបាន
ទទួលបានការហៅពីគ្រូបង្វឹកក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទោះបីមានវ័យក្មេងក៏
ដោយ។លើសពីនេះនាងក៏បានបញ្ជាក់ពីជំហរនៃការត្រៀមខ្លួនគ្រប់ពេលដើម្បីចូលរួមជាមួយជម្រើសជាតិនារីកម្ពុជា។

នាងនិយាយថានាងនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីត្រៀមខ្លួនចូលរួមជាមួយក្រុមនារីកម្ពុជា ទាំងផ្លូវកាយនិងផ្លូវចិត្តព្រោះនាងហ្វឹកហាត់ស្ទើររាល់ថ្ងៃនាងត្រៀមខ្លួនគ្រប់ពេល។នៅរដូវក្តៅនាងហ្វឹកហាត់ប្រហែល ៦ ថ្ងៃក្នុងមួយសប្តាហ៍ ប៉ុន្តែក្នុងរដូវរងា ដោយសារត្រជាក់ និងមានធ្លាក់ព្រិល នាងហ្វឹកហាត់តិចជាងបន្តិច។ តែនាងតែងតែព្យាយាមហ្វឹកហាត់សងវិញ។
កីឡាការិនីដែលលេងក្នុងតួនាទីជាខ្សែបម្រើរូបនេះបានបង្ហើបពីការសម្របខ្លួនប្រសិនបើបានទទួលការកោះហៅចូលក្រុមជម្រើសជាតិនារីនោះ។នាងទទួលស្គាល់ថាមុនដំបូងអាចមានបញ្ហាជាមួយអាកាសធាតុបន្តិចតែនាងនឹងខិតខំបន្ស៊ាំខ្លួនជាមួយនឹងអាកាសធាតុនៅស្រុកខ្មែរនាងគិតថានាងអាចសម្របខ្លួនតាមអាកាសធាតុបានដូច្នេះនាងត្រូវតែព្យាយាមឱ្យអស់ពីសមត្ថភាព។
សេលីណាក៏ធ្លាប់បានទស្សនាការប្រកួតរបស់ក្រុមជម្រើសជាតិនារីកម្ពុជាជាមួយប្រ
ទេសដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីពេលថ្មីៗកន្លងមកដែរ។នាងឃើញការប្រកួតក្រុមកម្ពុជានៅក្នុងព្រឹត្តិការណ៍ AFF Women’s Championship ចុងក្រោយទល់នឹងប្រទេសផ្សេង នាងដឹងថាគេខ្លាំងប៉ុណ្ណាបើធៀបនឹងក្រុមនារីកម្ពុជា។នាងក៏ស្គាល់ក្រុមជាច្រើននៅកាណាដាដែលខ្លាំងជាងនេះដែរ។

ឈីវ សេលីណា ដែលកើតថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០២ បច្ចុប្បន្នមានវ័យ ២០ឆ្នាំ ជាមួយនឹងកម្ពស់១,៦៣ម៉ែត្រនាងមានជំនាញជើងស្ដាំដោយអាចលេងបានក្នុងតួនាទីជាខ្សែការពារខ្សែបម្រើឬខ្សែបម្រើស្លាប។កីឡាការិនីរូបនេះចាប់ផ្ដើមលេងបាល់ទាត់តាំងពីអាយុ៥ឆ្នាំ ប៉ុន្តែនាងបានលេងតំណាងឲ្យក្រុមជាលើកដំបូងនៅអាយុ១២ឆ្នាំ។ បន្ទាប់មកនៅអាយុ ១៥ឆ្នាំ នាងចាប់ផ្ដើមលេងក្នុងកម្រិត Elite ជាមួយក្រុម Quebec (AAA)។
នៅអាយុ១៨ឆ្នាំនាងបានចូលរួមលេងក្នុងកម្រិតពាក់កណ្តាលអាជីព(លេងលីគកម្រិត
ខ្ពស់) ហើយបច្ចុប្បន្នកំពុងលេងឲ្យក្រុម CS MRO Outremont U21 AAA ដែលជាក្រុមចំណុះឲ្យ CS MRO Outremont AAA លេងនៅក្របខណ្ឌពាក់កណ្ដាលអាជីព ស្មើនឹងលំដាប់ទី៣ នៃលីគបាល់ទាត់នារីកាណាដា។
ក្រុមដែល សេលីណា ធ្លាប់ចូលរួមមានដូចជា ២០១៧-២០១៨ ជាមួយ Braves D’Ahunstic U-16 និង U-17។ ឆ្នាំ២០១៩ បានចូលរួមជាមួយ CS Saint-Laurent U-21 AA។ ចូលដល់ឆ្នាំ២០២០នាងចាប់ផ្ដើមជាមួយក្រុមពាក់កណ្ដាលអាជីពលើកដំបូងដោយចូលរួមជាមួយក្លិប CS Fabrose Semi-Pro (PLSQ)។

កាលពីឆ្នាំ២០២១ កន្លងទៅលេងឲ្យ Notre-Dame-De-Grâce U19 AAAនិងបច្ចុប្បន្ន២០២២នេះ លេងឲ្យ CS MRO Outremont U21 AAA ដែលកំពុងស្ថិតនៅសប្ដាហ៍ចុងក្រោយនៃលីគ ហើយក្រុមរបស់នាងឈរនៅកំពូលតារាង។
ថ្មីៗនេះលោកប្រាក់ វុទ្ធីដែលេជាគ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាមាន
គម្រោងកោះហៅកីឡាការិនីកូនខ្មែរបរទេសដើម្បីមកពង្រឹងក្រុមសម្រាប់ស៊ីហ្គេមខណៈកីឡាការិនីឈីវសេលីណាបានបញ្ជាក់ថាខ្លួនបានដឹងអំពីរឿងនេះប៉ុន្តែពុំទាន់មានការទំនាកទំទងជាផ្លូវការនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង