កម្មការិនីរោងចក្រម្នាក់ ចាញ់ល្បិចក្រុមចោរទម្លាក់យោង យកអស់ខ្សែកមួយខ្សែ និងទូរស័ព្ទដៃមួយគ្រឿង
ភ្នំពេញ ៖ កម្មការិនីរោងចក្រម្នាក់ ចាញ់ល្បិចក្រុមចោរទម្លាក់យោង នាំយកទៅដោះយកខ្សែក ទូរស័ព្ទដៃ បានសម្រេច គេចខ្លួនបាត់អស់ ដឹងខ្លួនថាចាញ់បោកគេហើយស្រែកទ្រហោយំ និយាយប្រាប់គេឯងថាត្រូវថ្នាំ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១០នាទីព្រលប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភ្លើងស្តុប២០០៤ កែងផ្លូវអង្គតាមិញ ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នារីរងគ្រោះឈ្មោះ រតនា អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ នៅសួនការណាឌីយ៉ា ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកពារាំង ខេត្តព្រៃវែង ។ សម្ភារៈបាត់បង់ ខ្សែកប្លាទីន១ខ្សៃ តម្លៃ២០០ដុល្លារ ទូរស័ព្ទដៃ OPPO មួយគ្រឿង តម្លៃជាង២០០ដុល្លារ សរុបជាង៤០០ដុល្លារ៕