ទៅរៀននៅអាមេរិក ហើយក្ដីក៏នៅចិញ្ចឹមចិត្តចង់រួមចំណែក ក្នុងស៊ីហ្គេមឆ្នាំក្រោយ
ភ្នំពេញ៖អតីតកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជាទោះបីពេលនេះកំពុងសិក្សានៅសាលាBryantand Stratton collegeនាសហរដ្ឋអាមេរិកក៏នាងនៅតែចិញ្ចឹមចិត្តចង់លេងឲ្យក្រុម
កម្ពុជានាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
កីឡាការិនីហួត គឹមហុងសព្វថ្ងៃជាកីឡាការិនីបាល់ទាត់ឆ្នើមនៅសាលា Bryant and Stratton college ។នាងធ្លាប់ជាកីឡាការិនីឆ្នើមដែលលេងឲ្យក្លិបភ្នំពេញក្រោននិងធ្លាប់ជាប់នៅ
ក្រុងក្រុមជម្រើសជាតិកម្ពុជា ។
កាលលេងឲ្យក្រុមជម្រើសជាតិកម្ពុជានៅក្នុងព្រឹត្តិការណ៍ AFF Women’s Championship 2018 ដែលកាលនោះក្រុមជម្រើសជាតិកម្ពុជាឈ្នះក្រុមទីម័រខាងកើត១២ទល់០នោះកីឡាការិ
នីហួត គឹមហុងបានទាត់បាល់បញ្ចូលទីម្នាក់ឯងបានចំនួន៦គ្រាប់ម្នាក់ឯង ។
អតីតកាលរបស់នាងគឺលេងនៅខ្សែប្រយុទ្ធរបស់ក្លិបភ្នំពេញក្រោននាង បាននិយាយថា បើទោះជាពេលនេះ រស់នៅអាមេរិក ហើយមិនដឹងថា ឆ្នាំ២០២៣ បានទៅកម្ពុជាវិញឬអត់ ប៉ុន្តែចិត្តរបស់ខ្ញុំនៅតែចង់ទៅជួយជម្រើសជាតិនារីខ្មែរវិញ បើសិនមានការកោះហៅ ឬបើសិនអាចបានទៅស្រុកកំណើត។
រឿងដែលនាងស្រមៃគឺចង់លេងស៊ីហ្គេម២០២៣នេះហើយប៉ុន្តែអ្វីដែលនាងបារម្ភបំផុតនោះគឺនៅពេលដែលនាងបានចូលបម្រើការងារនៅអាមេរិកនោះពេលវេលាហ្វឹកហាត់មិនសូវមានវាអាចធ្វើឲ្យសិទ្ធិផលរបស់នាងធ្លាក់ចុះមិនអាចជួយក្រុមបានច្រើន។តែមិនជាបញ្ហាប្រសិន បើមានការកោះហៅមែន នាងនឹងព្យាយាម។
កីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជារូបនេះបន្ថែមថារូបគេនឹងរៀនចប់នៅខែធ្នូឆ្នាំ
២០២២នេះហើយក៏មិនទាន់គិតច្បាស់ពីផែនការជីវិតថាបន្តនៅអាមេរិកឬត្រឡប់ទៅកាន់កម្ពុជាវិញដែរ។បើនិយាយពីការលេងបាល់ទាត់វិញរូបគេជឿថានៅពេលធ្លាក់ទម្រង់បើសិនបានហាត់ជាប់គ្នាត្រឹម១សប្ដាហ៍អ្វីៗ អាចល្អប្រសើរវិញហើយ។
ហួត គឹមហុង ជាអតីតកីឡាការិនីរបស់ក្លិបភ្នំពេញក្រោន និងជាអតីតគ្រូបង្វឹកក្រុម U14 របស់ក្រុមបាល់ទាត់ភ្នំពេញក្រោនទៀតផង៕