រដ្ឋមន្ត្រីក្រសួងអប់រំ សម្រេចលើកពេលឈប់ សម្រាកវិស្សមកាលចាប់ពីថ្ងៃទី១ដល់៣០ធ្នូឆ្នាំ២០២២
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងអប់រំយុវជននឹងកីឡាបានសម្រេចលើកពេលឈប់សម្រាកវិស្សមកាលទៅថ្ងៃទី១ដល់៣១ធ្នូឆ្នាំ២០២២វិញ។
យោងតាមលិខិតរបស់ លោក ហង់ ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាផ្ញើទៅលោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត
ស្តីពីការពន្យារពេលដំណើរការឆ្នាំសិក្សា២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងមត្តេយ្យសិក្សា។
ដំណើរការរៀន និងបង្រៀន ក្នុងឆមាសទី១ ឆ្នាំសិក្សា២០២១-២០២២ មានដំណើរការមិនសូវរលូន ពោលគឺសិស្សបានរៀនតែពាក់កណ្តាល ពេលប៉ុណ្ណោះ ចាប់ពីខែកុម្ភៈដល់ដំណាច់ខែមេសា ដោយសារការរីករាលដាលនៃមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង។ ដើម្បីធានាឱ្យការសិក្សារបស់សិស្សប្រកបដោយគុណភាព បំពេញបាននូវគម្លាតសមត្ថភាពដែលបានបាត់បង់កន្លង មកដោយសារសាលារៀនផ្អាកដំណើរការ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចពន្យារពេលដំណើរការឆ្នាំសិក្សា ២០២១-២០២២ ដែលគ្រោងនឹងបញ្ចប់នាថ្ងៃទី៣១ ខែតុលា ទៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វិញ។ ចំពោះមហា វិស្សមកាលឆ្នាំសិក្សា២០២១-២០២២ ចាប់ពីថ្ងៃទី០១ ដល់៣១ ខែធ្នូ ឆ្នាំ២០២២។ ដោយឡែក ដំណើរការ គ្រឹះស្ថានសិក្សាឆ្នាំសិក្សា២០២២-២០២៣ ក្រសួងនឹងចេញសេចក្តីណែនាំថ្មី។
លិខិតបានឲ្យ លោក លោកស្រីប្រធាន សហការអនុវត្ត និងជូនដំណឹងដល់គ្រប់ ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និង មត្តេយ្យសិក្សា ដើម្បីចូលរួមអនុវត្តឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕ សំរិត