អភិបាលខណ្ឌព្រែកព្នៅធឹម សំអាន ដឹកនាំកម្លាំងចុះពិនិត្យការងារក្នុងមូលដ្ឋាន
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៣ខែសីហាឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅថ្មីបានដឹកនាំកម្លាំងចំណុះនិងជំនាញព្រមទាំងលោកចៅសង្កាត់ដោយចុះទៅពិនិត្យរាល់សកម្មភាពដាក់ប្រព័ន្ធលូចំនួន២ខ្សែក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ និង ចុះបាញ់ទឹកលាងសម្អាតផ្លូវលេខ១៥១ ក្នុងមូលដ្ឋានសង្កាត់ពញាពន់អោយបានល្អប្រសើងាយស្រួល ដល់បងប្អូនអ្នកស្រុកនៅតំបន់នោះនិងអ្នកដំណើរមកពីកន្លែងផ្សេងៗធ្វើដំណើរឆ្លងកាត់តាមផ្លូវតាមមធ្យោបាយនានាឆ្ពោះចូល ទៅកណ្ដាលទីក្រុងនិងទៅកន្លែងផ្សេងៗ ដើម្បីបំពេញការងាររៀងខ្លួន។លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន បានលើកឡើងថាចំពោះសកម្មភាពចុះបាញ់ទឹកលាងសម្អាតផ្លូវថ្នល់នៅពេលនេះមិនត្រឹមតែស្អាតផ្លូវថ្នល់ប៉ុណ្ណោះនោះទេគឺងាយស្រួលដល់បងប្អូនគាត់ធ្វើដំណើរថែមទៀតហើយបានប្រែក្លាយតំបន់ព្រែកព្នៅទាំងមូលមានអនាម័យ បរិស្ថាន និងមានផាសុខភាពល្អប្រសើសក្ដិសមជាខណ្ឌនៅជាយទីក្រុងគុជនៃរាជធានីភ្នំពេញផងដែរហើយបងប្អូនអ្នកស្រុកគាត់សប្បាយចិត្តដោយគាំទ្រមកលើអាជ្ញាធរខណ្ឌចុះមកធ្វើការងារសង្គមនៅពេលនេះដោយមិនធ្លាប់មានកាលពីមុននោះទេ។
លោកអភិបាលខណ្ឌបន្តទៀតថាការចុះមកពិនិត្យមើលការជួសជុល និងដាក់ប្រព័ន្ធលូរំដោះទឹកចំនួន០២ខ្សែគឺទី១.ភូមិត្រពាំងពោធិ៍ មានប្រវែងបណ្ដោយ២៨០ម៉ែត្រ និងទី២.ភូមិកប់ស្រូវធំ មានប្រវែងបណ្ដោយ៣០០ម៉ែត្រ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជាមួយគ្នានោះលោកអភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងពីសារៈសំខាន់នៃការ ដាក់ប្រព័ន្ធលូនៅពេលនេះ គឺដើម្បីរំដោះទឹកភ្លៀងនៅរដូវវស្សាដោយ បញ្ចៀសរាល់ការលិចលង់ដោយជំនន់ទឹកភ្លៀងចេញពីលំនៅស្ថានបងប្អូនប្រជាពលរដ្ឋ និងផ្លូវថ្នល់ផងដែរ។ល។និង។ល។