អភិបាលខណ្ឌ៧មករា ចុះពិនិត្យស្ថានភាពទឹកភ្លៀង ហូរលិចផ្លូវក្នុងមូលដ្ឋាន
ភ្នំពេញ៖ក្រោយភ្លៀងធ្លាក់យ៉ាងជោគជាំបណ្ដាលអោយផ្លូវថ្នល់មួយចំនូនក្នុងមូលដ្ឋានខណ្ឌ៧មករានៃរាជធានីភ្នំពេញត្រូវរងការលិចលង់ដោយជំនន់ទឹកភ្លៀងនោះនៅព្រលប់នាថ្ងៃទី២៣ខែសីហាឆ្នាំ២០២២នេះលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងជំនាញដោយចុះពិនិត្យស្ថានភាពទឹកហូរលិចលង់នៅផ្លូវ១៨២ កែងផ្លូវ២១៥ ក្នុងភូមិសាស្រ្តសង្កាត់វាលវង់ ខណ្ឌ៧មករា បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេរួចមក។
ក្រោយពិនិត្យឃេីញស្ថានភាពទឹកភ្លៀងហូរលិចលង់ផ្លូវថ្នល់នៅទីតាំងខាងលើនោះដោយជាតំបន់ទំនាប ហេីយបណ្តាញប្រព័ន្ធលូដែលហូររំដោះទឹកភ្លៀងចេញទៅក្នុងភូមិសាស្រ្តខណ្ឌទួលគោកមានប្រព័ន្ធលូតែមួយខ្សែ។ដូច្នេះលោកថេង សុថុល អភិបាលខណ្ឌ៧មករា ក៏បានស្នេីសុំទៅខាងមន្ទីរសាធារណការរាជធានីភ្នំពេញដេីម្បីដាក់ប្រព័ន្ធលូបន្ថែមមួយខ្សែទៀតនៅផ្លូវ១៨២ កាត់ផ្លូវ២១៥ ឆ្ពោះទៅខណ្ឌទួលគោក ដេីម្បីសម្រួលដល់ការហូររំដោះទឹកបានឆាប់រហ័សពីលើផ្លូវថ្នល់ងាយស្រួលដល់បងប្អូនក្នុងការធ្វើដំណើរតាមមធ្យោបាយនានាពិសេសនៅពេលយប់ព្រលប់នាសព្វថ្ងៃនេះដោយនៅតំបន់ទឹកភ្លៀងហូរលិចលង់ផ្លូវខាងលើនោះចរាចរណ៍មានការមមាញឹកខ្លាំងណាស់៕