ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាំយកអំណោយ និងថវិកាបេឡាមរណៈសង្រ្គោះ ជូនក្រុមគ្រួសារសព នៅឃុំគគីរ

121

 

កណ្ដាល៖លោកវ៉េង កុសល អធិការរងប៉ូលិសស្រុកកៀនស្វាយ ទទួលបន្ទុកការងារព្រហ្មទណ្ឌស្រុក បានអោយដឹងនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បាននាំយកនូវអំណោយជាគ្រឿង បរិភោគជាច្រើនមុខនិងថវិកាបេឡាមរណះសង្គ្រោះ របស់សមាគមន៍អតីតយុទ្ធជនកម្ពុជា រួមទាំងអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និង ជាអគ្គលេខាធិការសមាគមន៍ អតីតយុទ្ធជនកម្ពុជា មកប្រគល់ជូនដល់ គ្រួសារសពឈ្មោះរិទ្ធ សុផល ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលជាសមាជិកសមាគមន៍អតីតយុទ្ធជន ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ដោយសារជំងឺ ។

ក្នងនោះថវិកា និង គ្រឿងបរិភោគដែលប្រគល់ជូនរួមមាន៖
១/ថវិកា៤.០០០.០០០៛(បួនលានរៀល)
២/អង្ករ ១បាវ ទម្ងន់៥០គីឡូក្រាម
៣/ទឹកត្រី ០១យួរ
៤/ទឹកសីអ៉ីវ ០១យួរ
៥/ទឹកក្រូច០១កេះ
៦/ទឹក២កេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង