ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិវាកីឡាអាស៊ានឆ្នាំនេះគឺជិះកង់ដើម្បីសុខភាព

431

​ភ្នំពេញ:ទិវាកីឡាអាស៊ាន(ASEAN Sports Day)សម្រាប់ឆ្នាំនេះកម្ពុជារៀបចំទិវាជិះកង់ ដែលនឹងធ្វើនៅថ្ងៃទី៣០កញ្ញា ។
​ថ្លែងក្នុងសន្និសីទកាសែតនាព្រឹក ថ្ងៃទី២៥កញ្ញាលោកអ៊ុក ឌីវ៉ង់អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡានេះ ជាឆ្នាំទី
២ហើយដែលកម្ពុជារៀបចំព្រឹត្តិការណ៍។ នៅឆ្នាំ២០១៥អាជ្ញាធរកីឡា នៃប្រទេសទាំង១០ក្នុងតំបន់អាស៊ាន បានជួបជុំ
គ្នានៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី ហើយបានឯភាពគ្នារៀបចំ ឲ្យមានព្រឹត្តិកាឬន៍កីឡាអាស៊ានដែលនឹងកំណត់ធ្វើ
នៅថ្ងៃទី៨សីហា ។តែដោយសារស្ថានភាព នៃប្រទេសនីមួយៗមិនដូចគ្នានោះ ប្រទេសជាសមាជិកទាំងអស់អាចធ្វើមុន
ឬក្រោយថ្ងៃទី៨សីហាក៏បានដែរ ។ បន្ទាប់ពីឯកភាពគ្នានៅឆ្នាំ២០១៥ នៅឆ្នាំ២០១៦ ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមតែ
កម្ពុជា ចាប់ផ្ដើមធ្វើនៅឆ្នាំ២០១៧ ដែលកាលនោះកម្ពុជារៀបចំព្រឹត្តិការណ៍រត់ ដោមានអ្នកចូលរួមចំនួនជាង១.០០០នាក់ឯណោះ ។

​ប្រភេទកីឡាដែលធ្វើនោះគឺប្រទេសនីមួយៗ ជាអ្នកកំណត់ដោយខ្លួនឯង ។គោលគំនិតរបស់អាស៊ានគឺបំផុសឲ្យ
ប្រជាជាតិអាស៊ាន លេងកីឡាដើម្បីសុខភាព លេងកីឡាដើម្បីកាតបន្ថយចំណាយ ក្នុងទិញថ្នាំដើម្បីព្យាបាលជម្ងឺ ។

​លោកឧកញ៉ាវង្ស ខាន់ពៅអគ្គលេខាធិការសហព័ន្ធកីឡាប្រណាំងទោចក្រយាន បានឲ្យដឹងដែរថា ទិវាកីឡាអា
ស៊ានជិះកង់ដើម្បីសុខភាពនេះ គឺធ្វើឡើងលើចម្ងាយផ្លូវ១២គីឡូម៉ែត្រ ដោយចេញដំណើរពីពហុកីឡដ្ឋានជាតិអូឡាំពិក
ដោយឆ្លងកាត់តាមផ្លូវមួយចំនួន និងបញ្ចប់នៅស្ដាតអូឡាំពិក ។

​លោកឧកញ៉ាបន្តថា នឹងមានអ្នកចូលរួមជិះកង់ចូលរួម ចំនួនពី១.០០០ទៅ១.៥០០នាក់ ។ពេលនេះមានអ្នកដាក់
ពាក្យចូលរួមចំនួន ជាង៤០០នាក់ហើយ ។

​លោកបឹង គឹមតោប្រធានស្ដីទីនាយកដ្ឋានអប់រ៉កាយ និង កីឡាបញ្ជាក់ថា ជនជាតិកម្ពុជាគ្រប់ស្រទាប់ ជនបរទេស អ្នកជិះកង់អាជីព ឬ មិនអាជីពអាចចូលរួមបានទាំងអស់ មិនតែប៉ុណ្ណោះអ្នកចូលរួម នឹងបានទទួ់អាវសម្រាប់ជិះ
កង់គ្រប់ៗគ្នា ។

​លោកម៉ិល កាដូអគ្គនាយករងកីឡា ក៏បានបញ្ជាក់ដែរថាព្រឹត្តិការណ៍នេះ អាជ្ញាធរកីឡាកម្ពុជានឹងអញ្ជើញ តំណាងទូតប្រទេសអាស៊ាន ទាំងអស់ប្រចាំនៅកម្ពុជាឲ្យចូលរួម ។ ជាមួយគ្នានោះលោកហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡាក៏នឹងចូលរួមជិះកង់ក្នុងព្រឹត្តិការណ៍នេះដែរ ។

អត្ថបទដែលជាប់ទាក់ទង