ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការងារសម្រាប់ឆ្នាំ២០២៣ ល្អប្រសើរ ទាំងអស់ហើយ

248

ភ្នំពេញ៖គណៈកម្មការជំនាញទាំង១៤នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម & អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC & CAMPAGOC) មានវឌ្ឍនភាពការងារល្អប្រសើរ និងស្ថិតក្នុងដៃអស់ហើយ។

នេះបើតាមការឲ្យដឹងពីឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអគ្គលេខាធិការCAMSOCក្រោយពេលកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិCAMSOCដើម្បីត្រួតពិនិត្យនិងណែនាំយន្តការការងាររបស់គណៈកម្មការជំនាញក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC & CAMPAGOC នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ម្សិលម៉ិញនេះ។

កិច្ចប្រជុំរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិCAMSOCបានផ្តោតលើរបៀប
វារៈសំខាន់២គឺ សេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងាររបស់គណៈកម្មការជំនាញទាំង១៤ និងការត្រួតពិនិត្យការងារអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ឯកឧត្តមវ៉ាត់ចំរើនមានប្រសាសន៍ថាគណៈកម្មការរអចិន្ត្រៃយ៍របស់គណៈកម្មាធិការ
ជាតិCAMSOCដឹកនាំដោយឯកឧត្តមបណ្ឌិតថោងខុនអនុប្រធានអចិន្ត្រៃយ៍បានធ្វើការប្រជុំជាមួយគណៈកម្មការជំនាញទាំង១៤។គណៈកម្មការជំនាញរបស់CAMSOCទាំង១៤បានធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាពការងារមួយចំនួន និងបញ្ហាមួយចំនួនដែលត្រូវស្តាប់ការណែនាំ។
តាមការកំណត់ជាគោលការណ៍របស់ឯកឧត្តមបណ្ឌិតថោងខុនគឺត្រូវធ្វើសេចក្តីរាយ
ការណ៍របស់គណៈកម្មការនីមួយៗមួយខែម្តង។

ក្នុងមួយខែម្តងត្រូវធ្វើរបាយការណ៍ជាក់លាក់អំពីការវិវឌ្ឍ និងបញ្ហាប្រឈម ហើយបញ្ហាប្រឈម និងការវិវឌ្ឍនេះត្រូវបានឯកឧត្តមបណ្ឌិត ថោងខុនដាក់ទៅក្នុងការត្រួតពិនិត្យតាមដានវាយតម្លៃនិងដាក់ចេញនូវយុទ្ធសាស្ត្រផ្សេងៗទៀតដើម្បីដោះស្រាយបញ្ចៀសនូវការងាររាំងស្ទះដល់ដំណើរការនៃការរៀបចំដំណើរឆ្ពោះទៅ
ការរៀបចំស៊ីហ្គេមរបស់យើង។
គណៈកម្មការនីមួយៗមានវឌ្ឍនភាពការងារល្អប្រសើរបើតាមអង្គប្រជុំបានពិនិត្យឃើញ។ គណៈកម្មការជំនាញសំខាន់ៗបានដឹកមុខគឺថា មានការវិវឌ្ឍល្អ ហើយផែនការក៏ធ្វើបានល្អ ព្រមទាំងមានការទទួលខុសត្រូវមួយចំនួនហើយ។នៅសល់តែបញ្ហាមួយចំនួនដែលយើងត្រូវតែពិភាក្សាគ្នាជជែកគ្នាហើយនឹងរកគន្លឹះដោះស្រាយហើយបន្ស៊ីគ្នាក្នុងកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក។

អីចឹងគឺយើងធ្វើយ៉ាងណាឲ្យមានសុខដុមនីកម្មរវាងគណៈកម្មការនីមួយៗ ថាតើទំនាក់ទំនងគ្នាយ៉ាងដូចម្តេចដើម្បីឲ្យរលូន។
អ្វីដែលកាន់តែពិសេសទៀតនោះក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការជំនាញនីមួយៗនិងបានធ្វើការវាយតម្លៃថា កិច្ចការទាំងអស់គឺស្ថិតនៅក្នុងដៃរបស់គណៈកម្មការជំនាញអស់ហើយ។

ដូច្នេះគណៈកម្មការជំនាញមានតែការចាប់ផ្តើមអនុវត្តការងាររបស់ខ្លួនចាប់ពីពេលនេះរហូតដល់បំណាច់ឆ្នាំ២០២២នេះគឺត្រូវឲ្យរួចរាល់ទាំងអស់ហើយឲ្យចេញជាលទ្ធផលច្បាស់លាស់៕

អត្ថបទដែលជាប់ទាក់ទង