គ្រោះថ្នាក់ចរាចរថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ស្លាប់ ៣នាក់ របួស៦នាក់
ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៥លើក(យប់) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ៣នាក់(ស្រី៣នាក់) របួសស្រាល ៣នាក់(ស្រី១នាក់) មិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ ៨នាក់ (យប់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៥លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ៨គ្រឿង ក្នុងនោះមានម៉ូតូ ៦គ្រឿង រថយន្តធុនតូច ១គ្រឿង រថយន្តធំ ១គ្រឿង ។មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ២លើក(ស្លាប់១នាក់), មិនគោរពសិទ្ធិ ២លើក(ស្លាប់១នាក់) និងស្រវឹង ១លើក(ស្លាប់១នាក់) ។គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ២លើក ផ្លូវខេត្ត ៣លើក ។ ដោយឡែក យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តតូច ១លើក ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ភ្នំពេញ ២លើក ស្លាប់២នាក់របួស៥នាក់(ស្រី២នាក់), កំពង់ចាម ១លើក ស្លាប់១នាក់ និងខេត្តស្វាយរៀង ១លើកស្លាប់១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេល២៥ថ្ងៃ គិតចាប់ពីថ្ងៃទី១-២៥ ខែកញ្ញា ឆ្នាំ២០១៨ កើតឡើងចំនួន ២០២លើក បណ្តាលឲ្យមនុស្សស្លាប់ ៩៩នាក់ របួសសរុប ២៦៨នាក់ របួសធ្ងន់ ២០១នាក់ របួសស្រាល ៦៧នាក់ ៕