ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីរុស្ស៉ី លោក ពូទីន ចុះហត្ថលេខាលើក្រឹត្យបង្កើនចំនួន កងទ័ពដល់ ២.០៤លាននាក់

99

មូស្គូ៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចុះហត្ថលេខាចេញក្រឹត្យមួយ ដោយបញ្ជាឱ្យបង្កើនចំនួន កងទ័ពរុស្ស៉ីពី ១.៩លាននាក់ ដល់ ២.០៤លាននាក់ ខណៈទីក្រុងមូស្គូកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២។

ក្រឹត្យខាងលើរបស់លោក ពូទីន នឹងត្រូវចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ ហើយបើតាមក្រឹត្យដដែលនេះចំនួនកងទ័ពរុស្ស៉ី នឹងត្រូវបង្កើនដល់ ២.០៤លាននាក់ ក្នុងនោះរួមមានទាំងកងទ័ពសកម្ម ១.១៥លាននាក់។ គិតត្រឹមឆ្នាំ២០១៨ រុស្ស៉ីមានកងទ័ពសរុប ១.៩លាននាក់ និងកងទ័ពសកម្ម ១.០១លាននាក់។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ មិនទាន់បានបញ្ចេញតួលេខលម្អិតពីចំនួនកងទ័ពរបស់ខ្លួនដែលបានពលីនៅក្នុងសង្រ្គាមអ៊ុយក្រែននោះទេ ប៉ុន្តែក្រុមមន្ត្រី អាមេរិក និងអ៊ុយក្រែន ជឿជាក់ថាកងទ័ពរុស្ស៉ីរាប់ម៉ឺននាក់បានស្លាប់៕

អត្ថបទដែលជាប់ទាក់ទង