ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃើញ​ប្រពន្ធគេ​​ចងពុងសារុងងូតទឹកសាច់សខ្ចី ចាប់រំលោភ​បាន​សម្រេច, គេចខ្លួនជាង១០ថ្ងៃ ត្រឡប់មកវិញ ត្រូវនគរបាលចាប់ខ្លួន

716


រាជធានី​ភ្នំពេញ ៖ ជុងមិនភ្លេចកុក បុរស​ម្នាក់ដែលចាប់រំលោភ​សេពសន្ថវៈលើប្រពន្ធគេ ​រហូត​បាន​សម្រេច រួច​គេចខ្លួន​បាត់​រយៈពេល​១១​ថ្ងៃ ទើប​ត្រឡប់​ចូល​ផ្ទះ​វិញ ​​ត្រូវ​បានកម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ចាប់​វាយខ្នោះ​​។ ​បុរសនោះ បាន​ឃើញ​ស្ត្រី​ម្នាក់ ដែល​ជា​អ្នក​ជិតខាង​ស្លៀក​សារុង​ចងពុង​បញ្ចេញ​សាច់​សខ្ចី​ ក៏​បាន​ដាល់​នាង​១​ដៃ​ចំពោះ បណ្ដាល​ឲ្យ​នាង​ចុក​ឆ្អល់ ​បន្ទាប់​មក​បាន​ចាប់​ខ្ទប់មាត់​ មិន​ឲ្យ​ស្រែក និង​រំលោភ​សេពសន្ថវៈ ​រហូត​បាន​សម្រេច ​​កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ២០១៨ វេលា​ម៉ោង​៨ និង​៣០​នាទី នៅ​ចំណុច​បន្ទប់ទឹក​ប្រើ​រួម​គ្នា​ជិត​បន្ទប់​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​អណ្តូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង បានឲ្យដឹងថា បន្ទាប់ពីធ្វើសកម្មភាពហើយ ជនសង្ស័យបានរត់គេចខ្លួនអស់រយៈពេល១១ថ្ងៃ រហូតដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ ទើប​ជនសង្ស័យ​ខាងលើ ​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន ​បាន​នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។ ជនសង្ស័យ​ឈ្មោះ យា​ត រ៉ែ​ម ហៅ​ជេ​ម អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​កើតហេតុ​ខាងលើ​។ ជន​រង​គ្រោះ អាយុ​២៣​ឆ្នាំ មុខរបរ​កម្ម​ការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា​នោះ​ដែរ​។ ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​៨​យប់​ ថ្ងៃ​កើតហេតុ ក្រោយ​ពេល​ចេញពី​ធ្វើការ​ មក​ដល់​បន្ទប់ នាង​បាន​ដាំបាយ និង​លាងចាន​ឆ្នាំង​ រហូត​រួចរាល់​អស់ ទើប​នាង​ផ្លាស់​សម្លៀក​បំពាក់​ចេញ​។

បន្ទាប់​មក​បាន​ស្លៀក​សារុង​ចងពុង​រួច ​បាន​ដើរទៅ​បន្ទប់ទឹក ​ដែល​ជា​បន្ទប់ទឹក​ប្រើ​រួម​គ្នា ខណៈនោះ​ស្រាប់តែ ជនសង្ស័យ​ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់ទឹក​នោះ ​ស្រាប់តែ​ជនសង្ស័យ​ បាន​ស្ទុះ​ចេញ​មក​ដាល់​នាងមួយ​ដៃ​ចំពោះ បណ្ដាល​ឲ្យ​នាងចុក​ឆ្អល់​។ បន្ទាប់​មក​ទៀត​ជនសង្ស័យ​បាន យកដៃ​ខ្ទប់មាត់​នាង​មិន​ឲ្យ​ស្រែក រួច​ធ្វើ​សកម្មភាព​រំលោភ​នាង ​រហូត​បាន​សម្រេច ហើយ​ជនសង្ស័យ​ បាន​និយាយគំម​ថា ​បើ​ហ៊ាន​និយាយ​រឿង​នេះ ​ប្រាប់​គេ​ ​នឹង​តាម​សម្លាប់​ចោល​ហើយ​​។

ក្រោយ​រំលោភ និង​គំរាម​នាង​រួច ជនសង្ស័យ​បាន​គេចខ្លួន ​ទៅ​បន្ទប់​ជួល​បាត់​ទៅ លុះ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ជនសង្ស័យ​ បាន​គេ​ខ្លួន​ទៅ​ស្រុក​បាត់​។ ចំណែក​នាង​បាន​ប្រាប់​ប្ដី និង​ប្ដឹង​នគរបាល ​ឲ្យ​ជួយ​អន្តរាគមន៍ រហូត​ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ទើប​ត្រឡប់​មក​វិញ ត្រូវ​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ ចាប់ខ្លួន​ និង​នាំ​ខ្លួន​ជន​នោះ​ទៅ​សួរនាំ និង​កសាង​សុំ​ណុំ​រឿង ​ប​ញ្ចូ​ន​ទៅ​តុលាការ​ចា​ត់ការ​តាម​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង