ស្គាល់គ្នាតាមFacebook បាន៤ថ្ងៃ ណាត់នាងឱ្យមក លេងបន្ទប់ជួលនាំគ្នាចាប់រំលោភបូក , សមត្ថកិច្ចចាប់បាន៣នាក់
បន្ទាយមានជ័យ ៖ កាលពីរព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជូនខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងចំណោម០៤នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ លើក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី ។
លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យបានឲ្យដឹងថា ៖ ជនសង្ស័យទី១-ឈ្មោះ ហឿម សុជា ភេទប្រុស អាយុ២២ឆ្នាំ(ជាសង្សារ)មានស្រុកកំណើតនៅភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ជនសង្ស័យទី២-ឈ្មោះ ពិចិត្រ សាធា ភេទប្រុស អាយ១៧ឆ្នាំ នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ជនសង្ស័យទី៣-ឈ្មោះ ហួត ភិល ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណើត នៅភូមិ-ឃុំអូរស្រឡៅ ស្រុកវាលវែង ខេត្តពោធិសាត់ មុខរបរ(បើកឡានដឹកទឹកកក)និងជនសង្ស័យទី៤-ឈ្មោះ ឆន សុវណ្ណរដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិកណ្តាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង (រត់គេចខ្លួន) ទាំង០៤នាក់ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកនាយការិយាល័យ បានបញ្ជាក់ថា ៖ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ឈ្មោះ ហឿម សុជា ភេទប្រុស អាយុ២២ឆ្នាំ(ជាសង្សារ) បានឆាតទូរស័ព្ទទៅក្មេងស្រីរងគ្រោះ ឈ្មោះ រ.ស.វ អាយុ១៥ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អំបិល ក្រុងសិរីសោភ័ណ ឲ្យមកលេងនៅនឹងបន្ទប់ជួលរបស់គេ ដែលស្នាក់នៅទល់មុខស្ថានីយ៍ទឹកស្អាត ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ហើយបានធ្វើសកម្មភាពចាប់នាងរំ.លោ.ភបានសម្រេចចំនួន០២ដង។ បន្ទាប់មកក៏មានគ្នីគ្នាគេចំនួន ៣នាក់ទៀត ដែលស្នាក់នៅបន្ទប់ជួលជាមួយគ្នានោះ បានចូលទៅចាប់នាងរំ.លោ.ភបានសម្រេចម្នាក់ដង ។
បន្ទាប់មក នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យត្រូវបានកម្លាំងនគរបាលក្រុងសិរីសោភ័ណ ឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន០៣នាក់និង០១នាក់រត់គេចខ្លួន តាមបណ្តឹងរបស់ក្មេងស្រីរងគ្រោះ និងអាណាព្យាបាល ។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងយេនឌ័រ បានបញ្ជាក់ថា ៖ ក្រោយពីឃាត់ខ្លួនជនសង្ស័យបានសារភាពថា ពួកគេទាំង៤នាក់ ពិតជាបានរំ.លោ.ភក្មេងស្រីរងគ្រោះ បានសម្រេចម្នាក់ម្តងប្រាកដមែន ។ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងបណ្តឹងក្មេងស្រីរងគ្រោះ និងអាណាព្យាបាល ។
ជនសង្ស័យទាំង០៣នាក់ ត្រូវបានម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី ។
ចំណែកម្នាក់ទៀតកំពុងរត់គេចខ្លួននោះ កម្លាំងជំនាញកំពុងស្រាវជ្រាវតាមប្រម៉ាញ់ចាប់ខ្លួន យកទៅផ្តន្ទាទោសផងដែរ៕