ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញបញ្ចប់ការដាក់អោយដំណើរការភ្លើងស្តុបថ្មី ៦កន្លែងនៅលើផ្លូវជាតិលេខ១ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ

112
ភ្នំពេញ៖ ភ្លើងស្តុបថ្មី១១៥ទីតាំង ដែលជាគម្រោង
ក្រោមកិច្ចសហប្រត្តិការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA បានដាក់អោយដំណើរការស្ទើបញ្ចប់ទាំងស្រុងហើយ ពោលគឺនៅសល់មិនដល់១០ស្តុបទៀតទេនឹងបញ្ចប់ហើយ ។
   ជាក់ស្តែងនៅព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តដាក់អោយដំណើរការភ្លើងស្តុបថ្មី ចំនួន ៦កន្លែងទៀតនៅផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយនេះក៏ជាការបញ្ចប់គម្រោងនៃការតំឡើងភ្លើងស្តុបថ្មីនៅលើផ្លូវជាតិលេខ១នេះផងដែរ។
   ភ្លើងស្តុបថ្មី ចំនួន៦កន្លែងនៅផ្លូវជាតិលេខ ១ ដែលបានដាក់អោយដំណើរការនេះរួមមាន ១-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវលេខ ៣៦៣ ផ្សារច្បារអំពៅ។ ២-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវលេខ ៦២៨  ។ ៣-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវលេខ ៣៥១ វត្តនិរោធន៍ ។ ៤-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវទូរទស្សន៍បាយ័ន។
៥-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវចូលបុរី ប៉េង ហួត បឹងស្នោរ។ ៦-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវចូលមន្ទីរពេទ្យចារីយ៍។
  មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា
ក្រោមកិច្ចសហប្រត្តិការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICA រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងតម្លើងភ្លើងស្តុបថ្មីចំនួន១១៥ទីតាំងរួម និងការបំពាក់កាំមេរ៉ាសុវត្ថិភាព នៅតាមភ្លើងស្តុបនីមួយៗ ផងដែរ ដើម្បីត្រួតពិនិត្យបទល្មើសចរាចរណ៏ ឬបទល្មើសផ្សេងៗ និងកាត់បន្ថយការកកស្ទះចរាចរណ៍ ដែលជាបញ្ហាប្រឈមរបស់រាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីគម្រោងនេះជិតបានបញ្ចប់ហើយ ពោលគឺនៅសល់មិនដល់១០ស្តុបទៀតទេនឹងបញ្ចប់ហើយ ។
    លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់អោយដឹងហើយថា នៅរាជធានីភ្នំពេញ បច្ចុប្បន្ននេះ  មានភ្លើងស្តុបសរុបចំនួន១៦០ទីតាំង កំពុងដំណើរការរាល់ថ្ងៃ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៏របស់ប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយបានច្រើននូវបញ្ហាកកស្ទះចរាចរណ៏ ហើយការដាក់ឲ្យដំណើរការភ្លើងស្តុបប្រភេទថ្មីនេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏គ្រោងផលិតស្ពតវីឌីអូ ដើម្បីពន្យល់ពីរបៀបប្រើប្រាស់ផងដែរ ព្រោះភ្លើងស្តុបថ្មីនេះ មានលក្ខណៈទំនើបពិសេស ខុសប្លែកពីភ្លើងស្តុបចាស់ ៕
អត្ថបទដែលជាប់ទាក់ទង