សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកសភាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាជិកសភាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
គណៈប្រតិភូសមាជិកសភាអាមេរិក ដែលអញ្ជើញចូលជួបសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃនេះ ដឹកនាំដោយលោកស្រី អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់។
ក្នុងគណៈប្រតិភូនេះ ក៏មានតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋថេនណេសស៊ីផងដែរ៕