ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌចំការមន បើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខណ្ឌ លើកយករបៀបវារៈចំនួន៥មកពិនិត្យនិងអនុម័ត

112

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០២២នេះរដ្ឋបាលខណ្ឌចំការមន នៃរាជធានីភ្នំពេញបានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៩ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ ដោយមានការចូលរួមពីសំណាក់លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និង លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមនព្រមទាំងមានការចូលរួមពីសំណាក់អស់លោក.លោកស្រីជាអភិបាលរងខណ្ឌនិងលោក-លោកស្រីសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ, លោក-លោកនាយករដ្ឋបាល-នាយករងរដ្ឋបាលខណ្ឌ, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកប្រធានក្រុមយោធាភូមិភាគពិសេសប្រចាំខណ្ឌ, លោកប្រធានការិយាល័យគយ និងរដ្ឋាករខណ្ឌ, លោក-លោកស្រីប្រធានការិយាល័យ-អង្គភាពទាំង១២, លោកប្រធានគណៈកម្មការផ្សារទាំង០២, លោកចៅសង្កាត់ទាំង០៥ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀងផងដែរ។

កិច្ចប្រជុំខាងលើដោយលើកយកនូវរបៀបវារៈដូចខាងក្រោមៈ
ទី១.ពិនិត្យ និងអនុម័តលើច្បាប់ឈប់សម្រាករបស់លោក ឃន សុខលី សមាជិកក្រុមប្រឹក្សាខណ្ឌចំការមន ចំនួន ០២លើកជាប់គ្នាៗ។
ទី២.ពិនិត្យ និងអនុ័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។
ទី៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២២ និងទិសដៅអនុវត្តការងារប្រចាំខែកញ្ញា ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន។

ទី៤.ពិនិត្យ និងអនុម័ត សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីៈការកែសម្រួល សមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខណ្ឌចំការមន
ការកែសម្រួលសមាសភាពគណៈកម្មាធិការលទ្ធកម្ម(គ.ល) របស់រដ្ឋបាលខណ្ឌចំការមន
ការកែសម្រួលគណៈកម្មការគ្រប់គ្រងគម្រោងរបស់រដ្ឋបាលខណ្ឌចំការមន
ការកែសម្រួលគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខណ្ឌចំការមន
ការកែសម្រួលសមាសភាពក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខណ្ឌចំការមន
ទី៥.ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការ បុគ្គលិក ប្រចាំខែកក្កដា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌចំការមន និង ទី៦.បញ្ហាផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង