ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូត្រ ប៊ុនធី នឹងបន្តឈ្នះ ឯ លី ភាស្រពិចស្រពិលនៅឡើយ

118


​ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍សម្រាប់រសៀលថ្ងៃទី២៩
កញ្ញាអ្នកប្រដាល់កម្ពុជាសូត្រ ប៊ុនធីត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃផាត ងិនថង(Phat Ngenthong) ។

​នេះជាការប្រកួតលើកទី២របស់ពួកគេទាំង២គ្រាន់តែលទ្ធផលកាលពីប្រកួតលើកទី១របស់ពួកគេផ្ទុយគ្នាគឺ
ប៊ុនធីបានទទួលជ័យជំនះឯផាតងិនថងជួបបរាជ័យ។សម្រាប់ការប្រកួតលើកទី២នេះនរណាក៏ជឿថាប៊ុនធីមាន
ឱកាសច្រើនដើម្បីដណ្ដើមបានជ័យជំនះ រី ឯផាត ងិនថងទំនងជាមិនស្រួលឡើយព្រោះជង្គង់ និង កែងរបស់ប៊ុនធី
ស្រួច និង មុតណាស់ ។

​ផាត ងិនថងគេក៏មានកណ្ដាប់ដៃធ្ងន់រហ័ស ហើយវ៉ៃចេញមានប្រសិទ្ធិភាពណាស់ឯជង្គង់របស់គេក៏មិនអន់
ប៊ុនធីដែរតែកែងរបស់គេមិនអស្ចារ្យឡើយ ឯ ជើងរបស់គេក៏ទាត់ចេញបានលឿនដែរ ។

​អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៦៨ដង ចាញ់១២ដង រីឯអ្នកប្រដាល់កម្ពុជាសូត្រ ប៊ុន
ធីវិញគេមានប្រវត្តិប្រកួតចំនួន១១១ដង ឈ្នះ៨៧ដង ចាញ់២០ដងស្មើពិន្ទុ៤ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន២ង ។

​ជំនួបនេះសូត្រ ប៊ុនធីបន្តឈ្នះទៀត ឬ ជាឱកាសរបស់ផាត ងិនថងនោះមិនទាន់ច្បាស់ទេតែគេជឿថាប៊ុនធីមានឱកាសច្រើនជាងដើម្បីឈ្នះ ។

​ជំនួបក្នុងព្រឹត្តិណ៍នេះដែរអ្នកប្រដាល់កម្ពុជាលី ភាក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងជួបប្រកួតជាមួយអ្នក
ប្រដាល់ថៃផាត ថាណា(Phat Thana) ។

​មួយប្រកួតដំបូងរបស់លី ភាគេបានទទួលជ័យជំនះគឺឈ្នះពិន្ទុផាត ងិនថង ឯ មួយប្រកួតដំបូងរបស់ផាត ថាណាគេចាញ់ពិន្ទុសូត្រ ប៊ុនធី ។មិនដឹងថាលី ភាបន្តឈ្នះ ឬ ក៏ផាត ថាណាបន្តចាញ់នោះឡើយ ព្រោះពួកគេទាំង២សុទ្ធ
តែមិនអន់ដូចគ្នា ។

​លី ភាមានប្រវត្តិប្រកួតចំនួន៦៦ដង ឈ្នះ៥៥ដង និង ចាញ់១១ ដង ឯ ផាត ថាណាវិញគេមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៥០ដង ចាក់៨ដង ។

អត្ថបទដែលជាប់ទាក់ទង