ស្ត្រីផ្នែកអនាម័យម្នាក់ដើរបោសសំរាមនៅជាន់ទី២នៃធនាគារចិនតៃវ៉ាន់មួយកន្លែងជាន់លើពិដានផុងជើងធ្លាក់ស្លាប់ភ្លាម
ភ្នំពេញ ៖នៅម៉ោងព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្រ្តីម្នាក់ជាកម្មករបម្រើការងារផ្នែកអនាម័យនៃធនាគារ តៃវ៉ាន់ ខូអបភើរេធីវ ដើរបោសសំរាមដើរជាន់លើពិដានក៏ផុងជើងធ្លាក់ពីលើអគារជាន់ទី២បណ្ដាលឱ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងតែម្ដង។ ធនាគារតៃវ៉ាន់ខាងលើនេះមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
សមត្ថកិច្ចមូលដ្ឋានខាងលើបានឱ្យដឹងថា៖ស្រ្តីរងគ្រោះឈ្មោះ ឃុន ដានី អាយុ៤៨ឆ្នាំ ជាបុគ្គលិកផ្នែកអនាម័យ នៅធនាគារ តៃវ៉ាន់ឈ្មោះ ខូអបភើរេធីវ ខាងលើ អស់រយៈពេលជាង១ឆ្នាំមកហើយដែល បច្ចុប្បន្នគាត់ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុ មានស្រុកកំណើតភូមិកំពង់បឹង ឃុំព្រះធតុ សនរុក អូររំាងឱ ខេត្តត្បូងឃ្មុំ ។ គួរបញ្ជាកើថា៖ជនរងគ្រោះ មានប្តីឈ្មោះ ហ្គេច វ៉ឹង បានលែងលះគ្នាហើយ មានកូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ។
ចំពោះករណីខាងលើកើតឡើងភ្លាមៗ ត្រូវបាន ហៅក្រុមសង្រ្គោះ រថយន្តសង្រ្គោះ មកបំណងជួយសង្រ្គោះអាយុជីវិត តែហួសពេលទៅហើយ ជនរងគ្រោះធ្លាក់មកភ្លាម ស្លាប់ភ្លាម ទើបផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យដល់កនលែងកើតហេតុ ។
ពាក់ព័ន្ធករណីខាងលើនេះកូនស្រីបង្កើតរបស់ស្រ្តីរងគ្រោះម្នាក់ដែល ស្នាក់នៅជាមួយម្តាយ បានឲ្យដឹងថា៖ ម្តាយរបស់ខ្លួនបានចូលបម្រើការងារ ជាបុគ្គលិកផ្នែកអនាម័យ នៅធនាគារ តៃវ៉ាន់ ខាងលើ អស់រយៈពេលជាង១ឆ្នាំមកហើយ តែនៅម៉ោងខាងលើ ស្រាប់តែជួបអកុសលបែបនេះតែម្តង ។
ចំណែកបុគ្គលិក ធនាគារ ខាងលើម្នាក់បានឲ្យដឹងដែរថា៖នៅម៉ោងខាងលើ ជនរងគ្រោះ ដើរសម្អាតលើអគារធនាគារ ហើយជនរងគ្រោះសម្អាតនៅលើជាន់ទី២ បែរជាផុងជើងសន្លឹកស៊ីប្រូ ធ្វើជាពិដាន បាក់ធ្លាក់តាំងពីជាន់ទី២មកលើថ្ម បណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ ។ ក្រោយកើតមានហេតុការណ៍ សមត្ថកិច្ច មូលដ្ឋាននិងផ្នែកជំនាញក៏ចុះមកដល់កន្លែងកើតហេតុ ដើម្បីពិនិត្យកោសល្យ វិច័យ ៕