គំនិតឡឺកឺ ៖ ស្រណោះបណ្ឌិតABC
ភ្នំពេញ ៖ ជាបុរសដែលមានអំណួតបំផុតក្នុងចំណោមអ្នកប្រកបវិជ្ជាជីវៈកាសែតគ្មាននរណាហ៊ឺហារ និងឈ្លើយដូចម្សៀសានប៊ុនធឿននោះឡើយ ។
មិនមែនឃើញគ្នាដួលហើយបែរជាទៅជាន់កបន្ថែមនោះទេតែកាលពីមិនទាន់ដួលអ្ហេះ
គ្មាននរណាប្រdOព្រះអង្គបានឡើយព្រោះព្រះអង្គជាបណ្ឌិតABCដែលខ្លាំងខាងផឹកហើយតាប៉ែ
គ្មាននរណាហ៊ានទៅប៉ះបាន។
និយាយលាក់បាំអីសូម្បីតែបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ហើយហ៊ានទាំង
ចង់លេងសើចជាមួយនាយឧត្តមសេនីយ៍សៅ សុខាដែលជាប្រមុខប៉េអឹមម៉ាស្រុកខ្មែរទៅទៀត
កុំតែនាយឧត្តមសេនីយ៍សៅ សុខាប្រាប់មេប៉េអឹមខេត្តព្រះសីហនុឲ្យចាត់ចែងតាមផ្លូវច្បាប់កុំ
អីស្មានតែលោកបណ្ឌិតអោនក្បាលសុំទោសអ្ហី ។
កាលនោះកាលពីយប់គាត់ខ្លាំងសុទ្ធតែនិយាយថាការបន្តផ្ទាល់របស់គាត់គឺគាត់អត់
មានផឹកគ្រឿងស្រវឹងទេតែដល់ពេលអោនក្បាលសុំទោសបាននិយាយដោយទម្លាក់បន្ទុយថា
យប់ម៉ិញខ្ញុំស្រវឹងនិយាយនិយាយមិនដឹងស្អី ! សុំ ទោស ។
ឥឡូវទៀតហើយ ! តែលើកនេះទក់សាច់ហើយព្រោះមិនត្រឹមតែបាក់បង់ក្របខ័ណ្ឌណ៍
ជាកងទ័ពប៉ុណ្ណោះទេតែសូម្បីតែអាជ្ញាប័ណ្ណគេហទំព័រក៏ត្រូវក្រសួងពត៌មានទុកជាមោឃភាពដែរ ។
ពេលនេះពេញបណ្ដាញសង្គមនរណាក៏កាត់តសម្លេងសានប៊ុនធឿនមកកំប្លែងសើចលេងដែរព្រមទាំងប្រើពាក្យត្មះតិះដៀលទាំងក្មេងទាំងចាស់។បើចូលរូងក្ដាមបានប្រហែលជា
លោកបណ្ឌិតចូលហើយតែខ្លាចតែចូលទៅវាគ្មានក្ដាស្រាប់តែមានពស់វែកនោះកានើតែធ្ងន់ហើយ ។
ពេលខ្លាំងសូមមេត្តាចេះដឹងចាស់ ដឹងទុំផងកុំឈ្លើយហើយជាន់គេជាន់ឯងបែបនេះ។
បើឈ្លើយពេលមានបញ្ហាគឺគេសង្កត់កបែបនេះឯងសូមចងចាំផងមនុស្សលោកទាំងឡាយអ៊ើយ ៕