ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់តាំងពីឆ្នាំ២០១៩មក ប្រទេសចិនគឺជាប្រទេសនាំចូលអង្ករ ច្រើនជាងគេបំផុតសម្រាប់កម្ពុជា

61

ភ្នំពេញ : យោងតាមរបាយការណ៍របស់ ក្រសួងកសិកម្ម និងសមាគមស្រូវ អង្ករកម្ពុជា លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន បញ្ជាក់ថា៖ ចាប់តាំងពីឆ្នាំ២០១៩ មក ប្រទេសចិនគឺជាប្រទេសនាំចូលអង្ករច្រើនជាងគេបំផុតសម្រាប់កម្ពុជា។ នេះបើយោងតាមការលើកឡើងពី ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, ការនាំ ចេញ អង្ករកម្ពុជាទៅកាន់ប្រទេសចិន ក្នុងឆ្នាំ២០១៩មានចំនួន២៤ម៉ឺនតោន(៤០%នៃការនាំចេញសរុប) ឆ្នាំ២០២០មានចំនួន២៨ម៉ឺនតោន(៥០.២%នៃការនាំចេញសរុប) និងឆ្នាំ២០២១មានចំនួន៣០ម៉ឺនតោន(៥០.២%នៃការនាំចេញសរុប)។ គិតត្រឹមឆមាសទី១ក្នុងឆ្នាំ២០២២ការនាំចេញអង្ករកម្ពុជាទៅប្រទេសចិនមានចំនួនជាង១៦ម៉ឺនតោន ស្មើនឹង ៥១.៤%នៃការនាំចេញសរុប៕.សំរិត

អត្ថបទដែលជាប់ទាក់ទង