ប្រពន្ធដើមវាយបំបែកកញ្ចក់រថយន្តលិចស៊ីស៥៧០ ពេលតាមទាន់លោកប្ដីពាក់ផ្កាយ២ ហើយមានប្រពន្ធចុងនិងមានកូនអាយុ២ឆ្នាំ
ភ្នំពេញ ៖ផ្ទុះរឿង លោកឧត្តមសេនីយ៏ (ផ្កាយ២)ម្នាក់មានប្រពន្ធលួចលាក់ត្រូវប្រពន្ធដើម តាមទាន់ដល់ផ្ទះប្រពន្ធចុង ក៏ផ្ទុះហឹង្សារវ៉ាយបំបែកកញ្ចាក់រថយន្តនិងកញ្ចក់ទ្វារផ្ទះរងការខូចខាតយ៉ាងដំណំ ទាំងយប់ដល់ប្រជាពលរដ្ឋចេញមកមើល ព្រមទាំងសមត្ថកិច្ចប៉ូលីស និងប៉េអឹមមកព្រមព្រៀត នៅម៉ោងជិត១០យប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះលេខ៦ R ផ្លូវ លេខ៥ ក្នុងបុរីលឹមឈាងហាក់ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ទោះបីជាយ៉ាងណាក៏ដោយស្ត្រីជាប្រពន្ធដើមនោះ មិនបានបញ្ជាក់ឈ្មោះខ្លួនគាត់ឈ្មោះអីទេ គ្រាន់តែប្រាប់គេថា៖ស្វាមីរបស់គាត់មានឈ្មោះ ឡុង ទិត្យ ជនជាតិខ្មែរ មុខរបរធ្វើការជាជាប៉េអឹមពាក់ផ្កាយ២ឬឧត្តមសេនីយ៏ទោនៅ ខាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ចំណែកប្រពន្ធចុងស្នាក់នៅបូរីលឹមសៀងហាក់ ចំកាដូង។ហេតុការនេះបានធ្វើអោយប្រពន្ធដើមខឹងប្ដី ហើយវៃបំបែកកញ្ចក់រយន្តLexus 570 ដែលពាក់ផ្លាក់លេខ 2AY 8787 ជារថយន្តរបស់ប្ដីឈ្មោះ ឡុង ទិត្យ ដែលជាប៉េអឹមម្នាក់ពាក់ផ្កាយពីរផង។បើតាមការរៀបរាប់របស់ស្រ្តីជាប្រពន្ធដើមបានឱ្យដឹងថា ផ្កាយពីរដែលពាក់រាល់ថ្ងៃនិងគឺទិញឈ្មោះគេយកមកពានោះទេ។
ប្រពន្ធដើមបានឱ្យដឹងថា គាត់បានចាប់ដៃគ្នាជាមួយនឹងស្វាមីរបស់គាត់ អស់រយៈពេលជាង១០ ឆ្នាំមកហើយមានកូនដល់ ទៅបីនាក់ក្នុងរយៈពេលកន្លងមកគាត់រកស៊ី ទិញដីលក់ដី កាន់តែឡើងទៅមានទៅមានទៅរហូត ដល់មានផ្ទះវីឡាមានមុខរបរលក់ឡានទិញឡាននិងស្វាមី បានធ្វើការនៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឋាន្តរសក្តិ ឧត្តមសេនីយ៏ ទោ (ផ្កាយ២) មួយរយៈពេលនេះប្ដីរបស់គាត់មានចរិតប្លែក ចេះដើរបាត់ពីផ្ទះនិងវ៉ៃប្រពន្ធមុខជាំមាត់ ទៀត លុះមកដល់ថ្ងៃកើត ហេតុខាងលើ គាត់បានតាមទាន់ឃើញស្វាមីរបស់គាត់ បានមកឈប់រថយន្តនៅមុខផ្ទះមួយនៅផ្ទះលេខ 6 Rផ្លូវលេខ 5 ក្នុងបូរីលឹមឈាងហាក់ចំកាដូង នៅពេលមកដល់ដោយសារតែខឹងពេកគាត់បានយកដុំថ្មវាយកញ្ចក់ឡាន លុច្សស៊ីស570 ខាងក្រោយខាងចំហៀងព្រមទាំងបែកកញ្ចក់ផ្ទះ ធ្លាក់មកត្រូវជើងគាត់ដែលរងរបួសមុតជើង។ចំណែកភាគីខាងស្វាមីព្រមទាំងប្រពន្ធចុង មិនឃើញនៅក្នុងផ្ទះប្រហែលសម្ងំឬ ក៏ចេញតាមទ្វារក្រោយបាត់ក៏មិនដឹង មិនហ៊ានចេញមកតតាំងឡើយ។ក្រោយមកខាងប្រពន្ធដើមបាន ចេញទៅព្យាបាលរបួសជើង ហើយក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលដង្កោដើម្បីបញ្ជូនសារណុំរឿងទៅតាមនិតិវិធីច្បាប់។
ករណីនេះយើងមិនអាចសុំការបញ្ជាក់ពីខាងប្ដីពាក់ផ្កាយ២ខាងលើថា តើរឿងពិតនោះយ៉ាងណាទេ ដោយយើងទទួលបានព័ត៍មានតែម្ខាងប៉ុណ្ណោះ៕