វ៉ូវីណាមបង្ហាញពីចំនួនកីឡាករ កីឡាការិនី ដែលចូលរួមប្រកួតកីឡាជាតិ
ភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានបញ្ជាក់ថាសម្រាប់ការប្រកួតកីឡាជើងឯកជាតិនាខាងមុខនេះនឹងបញ្ជូន កីឡាករ-កីឡាការិនីចំនួន៥៦នាក់ ចូលរួម។
ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវិណាមជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ធ្វើនៅអគារដំបូលទូកនៃសាកលវិទ្យាល័យភ្នំពេញនោះនឹងមានរយៈពេល៣ថ្ងៃដោយចាប់ផ្ដើមពីថ្ងៃទី១៧ដល់១៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមការប្រើប្រាស់ ថវិការបស់ក្រសួងអប់រំ យុវជន និង កីឡា រៀបចំដោយសហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា ។
លោក យ៉ាំថៃសាន្តអគ្គលេខាធិការនៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានមានប្រសាសន៍ ថាការប្រកួតជើងឯកឆ្នាំនេះ សហព័ន្ធមានកីឡាករកីឡាករកីឡាការិនីចំនួន៥៦នាក់ក្នុងនោះមានកីឡាការិនី ចំនួន២០នាក់ កីឡាករចំនួន៣៦នាក់ មកពី៨រាជធានីខេត្ត និងក្រសួង២ គឺក្រសួងការពារជាតិព្រមទំាំងក្រសួងមហាផ្ទៃចំណែកខេត្តវិញរួមមានខេត្តប៉ៃលិនខេត្តសៀម
រាប ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ ។
លោកអគ្គបានបន្តថា ការប្រកួតឆ្នាំនេះសហព័ន្ធបានដាក់ចំនួន ១៨ វិញ្ញាសាទាំងមេគុន និងប្រយុទ្ធ។វិញ្ញាសាផ្នែកមេគុនឯកត្តជនពេញវ័យមាន៩ប្រភេទដោយនារីមាន៤ប្រភេទគឺឡុងហួង្វៀង ថាប់ថឺង្វៀងមេគុនដាវនិងកាំបិតធំ។សម្រាប់បុរសមាន៥ប្រភេទនោះគឺថាប់ថឺង្វៀងមេគុនដាវ កាំបិតធំ ងួនមួងង្វៀន និង ដំបង ។
វិញ្ញាសាមេគុនអាយុក្រោម១៦ឆ្នាំ មានតែ២ប្រភេទប៉ុណ្ណោះគឺឡុងហូង្វៀង សម្រាប់នារី និងបុរស ។ វិញ្ញាសាប្រយុទ្ធមាន៧វិញ្ញាសា ដោយនារីមាន៣វិញ្ញាសាសម្រាប់ប្រភេទ អាយុ១៤ឆ្នាំគឺប្រភេទទម្ងន់៥១ដល់៥៥គីឡូក្រាមទម្ងន់ ៥៥ដល់៦០គីឡូក្រាមនិងទម្ងន់៥១ដល់៦០គីឡូក្រាម ។ប្រយុទ្ធបុរសមាន៤ប្រភេទទម្ងន់គឺ៥១ដល់៥៥គីឡូក្រាម៦០ដល់៦៤គីឡូក្រាម ៦៤ដល់៦៨គីឡូក្រាម និង ៥១ដល់៦៨គីឡូក្រាម៕