ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យោធភូមិភាគទី៤ បញ្ចេញរថយន្ត និងកម្លាំងត្រៀមជួយ ដឹកជញ្ជូនប្រជាពលរដ្ឋដែល បានធ្វើការចាកចេញ ពីការប្រមូលផ្តុំជួបជុំគ្នា នៅទីតាំងចំកាងលោក ខឹម វាសនា

225

សៀមរាប៖ ឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៤នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកងកម្លាំងផ្នែកដឹកជញ្ជូន របស់យោធភូមិភាគទី៤ កងទ័ពជើងគោក បានដឹកនាំកម្លាំងរួមនឹងរថយន្តចំនួន ៦គ្រឿង ដើម្បីត្រៀមជួយដឹកជញ្ជូនប្រជាពលរដ្ឋដែលបានធ្វើការចាកចេញពីការប្រមូលផ្តុំជួបជុំគ្នា តាមការឃោសនារបស់មេបក្សសម្ព័ន្ធប្រជាធិបតេយ្យ លោក ខឹម វាសនា។
ដែលបានតាំងនៅដីចម្ការក្បែរជើងភ្នំគូលេន ស្រុកបន្ទាយស្រី ខេត្តសៀមរាប អោយវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន។

មនុស្ស៦នាក់តំណាងលោក ខឹម វាសនា សារភាពបានកៀរគរមនុស្ស ទៅប្រមូលផ្តុំនៅចម្ការលោក ខឹម វាសនា និងសន្យាបញ្ឈប់សកម្មភាព។

មនុស្ស៦នាក់ បានចេញមកសារភាពថា ពួកគេពិតជាបានធ្វើចលនាកៀរគរមនុស្សទៅប្រមូលផ្តុំគ្នានៅដីចម្ការស្ថិតនៅក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយខុសច្បាប់។ ជាមួយការចេញមកសារភាពនេះ ជនទាំង៦នាក់នេះ បានសន្យារំសាយការជួបជុំ ព្រមទាំងរុះរើរោងដែលបានសង់ទាំងអស់នោះផងដែរ។

កិច្ចសន្យា ខ្ញុំបាទទាំង ៦នាក់ ដែលធ្វើនៅសៀមរាប ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ស្នាមមេដៃស្ដាំសាម៉ីខ្លួន៖

-ទី១. ឈ្មោះ នី ចាន់ពិនិត្យ ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ១២ សង្កាត់ផ្សាដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កានទូរស័ព្ទដៃលេខៈ ០៦០ ៦០ ៧៧ ៦០

-ទី១ឈ្មោះ ចិន ថុន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កានទូរស័ព្ទដៃលេខៈ ០៧៧ ៣៣៣ ០៦៩

-ទី៣. ឈ្មោះ ឆឺយ ប៊ុនធឿន ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិរោចក្រ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កានទូរស័ព្ទដៃលេខៈ ០១២ ៩៩២ ២៩០

-ទី៤ឈ្មោះ ទូច ពុទ្ធសូរីដា ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិបាក់រទេះ សង្កាត់គោកភ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កានទូរស័ព្ទដៃលេខៈ ០១៧ ៥៥៧ ៨៧២

-ទី៥, ឈ្មោះ សួង គន្ធា ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្បូងក្ដី ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កានទូរស័ព្ទដៃលេខៈ ០៩៣ ៤៧៤ ៧៨១

ទី៦. ឈ្មោះ សំ ស៊ីម៉ា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិផ្ទះស្លា ឃុំខ្នាទទឹង ស្រុកបាកាន

ខេត្តពោធិ៍សាត់ កានទូរស័ព្ទដៃលេខៈ ០៨១ ៨៧២ ០១២ ពួកយើងខ្ញុំទាំងអស់គ្នាសូមទទួលស្គាល់នូវកំហុស និងធានាអះអាងដូចខាងក្រោម៖

១. យើងខ្ញុំសូមទទួលស្គាល់ថាពិតជាមានកំហុសដែលបានគៀរគរប្រមូលផ្តុំប្រជាពលរដ្ឋ ដោយពុំមាន ច្បាប់អនុញ្ញាត បានប្រព្រឹត្តនៅថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅចំណុចំការទំហំ ១២ហិតា និង ២៥ហិតា ជាកម្មសិទ្ធិរបស់ឈ្មោះ នី ចាន់ពិនិត្យ ស្ថិតនៅភូមិថ្មដល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

២. យើងខ្ញុំសូមបញ្ឈប់ការសាងសង់ជម្រក និង រោងខុសច្បាប់ផ្សេងៗសម្រាប់ឲ្យប្រជាជនទាំងនោះបន្តរស់នៅ តទៅ ទៀតហើយ ចំណែកជម្រក និង រោងខុសច្បាប់ដែលបានសង់រួចហើយក៏ត្រូវរុះរើចេញដែរ ក្នុងករណីសាងសង់ថ្មីយើងខ្ញុំត្រូវតែ សុំច្បាប់អនុញ្ញាតពីអាជ្ញាធរឲ្យបានត្រឹមត្រូវ។

៣. យើងខ្ញុំនិងប្រកាសឲ្យប្រជាពលរដ្ឋរំសាយការជួបជុំ ការរស់នៅលើដីចំការរបស់ឈ្មោះ នី ចាន់ពិនិត្យ ទាំងពីរទីតាំង ខាងលើចាប់ពីពេលនេះតទៅ ក្នុងករណីមានបុគ្គលណាមួយមានការរឹងទទឹងមិនព្រមចាកចេញសូមអាជ្ញាធរចាត់ការទៅតាម ផ្លូវច្បាប់។ក្នុងនោះសូមបញ្ឈប់ឲ្យកម្លាំងធ្វើការរារាំងផ្លូវចេញចូលនិងឈប់ប្រើប្រាស់វិទ្យុទាក់ទង (អាយគម) ដោយគ្មានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ។

៤. យើងខ្ញុំសូមសន្យាថានិងប្រកាសផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋដែលស្នាក់នៅខុសច្បាប់ នៅក្នុងដីចំការរបស់ខ្ញុំ ទាំងពីរ

ទីតាំងខាងលើចាកចេញត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនក្នុងរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ត្រឹមវេលាម៉ោង១៧ និង៣០នាទី ជាកំបិត។ ក្នុងករណីជនណាម្នាក់រឹងរុះមិនព្រមអនុវត្តតាម ឬមានចំណាត់ការផ្លូវច្បាប់ឲ្យពួកគាត់ចាកចេញ។ ទន្ទឹមនេះចាប់ពីថ្ងៃនៃការប្រកាសឲ្យចាកចេញ យើងខ្ញុំសូមមិនទទួល ខុសត្រូវលើការ ដាំស្លរ ឬផ្គត់ផ្គង់អាហារឲ្យប្រជាពលរដ្ឋខាងតទៅទៀតនោះទេ។

មានសមត្ថកិច្ច ចាត់ការទៅតាមផ្លូវច្បាប់។ ៦.យើងខ្ញុំសូមមិនធ្វើការឃោសនាផ្សព្វផ្សាយណាមួយឬទទួលឲ្យប្រជាជនចូលមករស់នៅលើដីចំការរបស់ខ្ញុំ ដោយខុស
ច្បាប់តទៅទៀតនោះទេ។

កិច្ចសន្យាជាលក្ខណ៍អក្សរខាងលើនេះធ្វើឡើងដោយការស្ម័គ្រចិត្ត គ្មានការបង្ខិតង្ខំ ឬគម្រាមកំហែងអ្វីមួយឡើង៕

អត្ថបទដែលជាប់ទាក់ទង