ប្រមុខកីឡាប៉េងប៉ុងសរសើរ សិក្ខាកាមវគ្គបណ្តុះបណ្តាល បច្ចេកទេសអជ្ញាកណ្តាល
ភ្នំពេញ៖លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធាន សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងលោកស្រី RACHEL DI RAMOS ជាចៅក្រមអន្តរជាតិ និងជាអាជ្ញាកណ្តាលអន្តរជាតិ និងលោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាបានអញ្ជើញបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសអជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុកម្រិតអន្តរជាតិនៅល្ងាចថ្ងៃ៣១ខែសីហាឆ្នាំ២០២២នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកស៊ុនសុទ្ធារិទ្ធអគ្គលេខាធិការនៃសហព័ន្ធនៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលបច្ចេកទេសអជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុ
កម្រិតអន្តរជាតិសម្រាប់អាជ្ញាកណ្តាលថ្នាក់ជាតិដែលប្រព្រឹត្តចាប់ពីថ្ងៃទី២៧ដល់៣១ ខែសីហា ឆ្នាំ២០២២រៀបចំដោយសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជានិងសហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិដើម្បីត្រៀមការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា។
ឆ្លងកាត់ការហ្វឹកហ្វឺនអស់រយៈពេល៥ ថ្ងៃកន្លងមក ក្រោមការដឹកនាំផ្ទាល់ពីលោកស្រី RACHEL DI RAMOS ជាចៅក្រមអន្តរជាតិ និងជាអាជ្ញាកណ្តាលអន្តរជាតិ (ITTF INTERNATIONAL REFEREE INTERNATIONAL UMPIRE) និងសមាជិកគណៈកម្មាការចៅក្រម និងអាជ្ញាកណ្តាលអន្តរជាតិ (ជំនាញ) ជាពិសេសការហ្វឹកហ្វឺនដល់អាជ្ញាកណ្ដាលថ្នាក់ជាតិ ចំនួន០៩រូបដែលត្រៀម ប្រឡងយកវិញ្ញាបនបត្រ អាជ្ញាកណ្ដាលអន្តរជាតិ នៅថ្ងៃទី២៣ ខែកញ្ញាខាងមុខ ។ ចំពោះលទ្ធផលទទួលបានរួមមាននិទ្ទេសល្អ៥០ភាគរយ និទ្ទេសល្អបង្គួរ ៤០ ភាគរយ និងនិទ្ទេសមធ្យម១០ភាគរយ។
លោកនាយឧត្តមសេនីយ៍គៀតច័ន្ទថារិទ្ធបានមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាល
បច្ចេកទេសអជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុកម្រិតអន្តរជាតិនេះជាផែនការមេរបស់សហព័ន្ធក្នុងការពង្រីកសមត្ថភាពអាជ្ញាកណ្តាលកម្ពុជាឲ្យក្លាយជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិដើម្បីត្រៀមខ្លួនរៀបចំព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា។
លោកបានបន្តថា សិក្ខាកាមជាធនធនាដ៏សំខាន់សម្រាប់សហព័ន្ធយើង ដូចលោកស្រី RACHEL DI RAMOSបានលើកឡើងថាការប្រកួតប្រព្រឹត្តបានល្អប្រសើរត្រូវមានការចូលរួមជា
មួយអជ្ញាកណ្តាល និងចៅក្រម ចំពោះជាពិសេសការហ្វឹកហ្វឺនដល់អាជ្ញាកណ្ដាលថ្នាក់ជាតិ ចំនួន០៩រូបដែលត្រៀម ប្រឡងយកវិញ្ញាបនបត្រអាជ្ញាកណ្ដាលអន្តរជាតិ នៅថ្ងៃទី២៣ ខែកញ្ញាខាងមុខត្រូវខិតខំប្រឹងប្រែងប្រឡង់ឲ្យក្លាយជាអាជ្ញាកណ្ដាលអន្តរជាតិឲ្យបាន៕