ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឈាង វុន ជួបពិភាក្សាជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេីគម្រោង ផែនការថវិកាឆ្នាំ២០២៣របស់រដ្ឋសភា

113

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នៅសាលសន្និសីទបាយ័ននៃវិមានរដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំពិភាក្សាលេីគម្រោងផែនការថវិកាឆ្នាំ២០២៣ របស់រដ្ឋសភា ជាមួយតំណាងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ដឹកនាំដោយ​ ឯកឧត្តម វង្សី វិស្សុត​ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី​ និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី។

កិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម អនុប្រធាន លោកជំទាវ លេខាធិការ​ ឯកឧត្តម លោកជំទាវ សមាជិក​ សមាជិកាគណៈកម្មការ និង ឯកឧត្តម លោកជំទាវ តំណាងគណៈកម្មការជំនាញនានារបស់រដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា ឯកឧត្តម ហង្ស វិចិត្រ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងមន្រី្តជំនាញមួយចំនួនទៀត។

កិច្ចពិភាក្សានេះមានគោលបំណងពិនិត្យលើគម្រោងចំណាយថវិការដ្ឋសភាសម្រាប់ឆ្នាំ២០២៣ ឱ្យបានម៉ត់ចត់​ និងការសន្សំសំចៃខ្ពស់ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩​ ដើម្បីជួយកាត់បន្ថយការចំណាយរបស់រាជរដ្ឋាភិបាលក្នុងការស្តារសេដ្ចកិច្ចជាតិឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង