គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌចំការមន ចុះអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គីភ័យ ក្លឹបកំសាន្ត យីហោ All Friens Pub និងឆេះដល់ផ្ទះប្រជាពលរដ្ឋអស់០២ខ្នង នៅសង្កាត់ផ្សារដើមថ្កូវ
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំកម្លាំងចម្រុះដោយលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានសហការជាមួយខាងកម្លាំងការិយាល័យបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដោយបានចុះអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គីភ័យ នៅ ក្លឹបកំសាន្ត ០១កន្លែង យីហោ All Friens Pub និងឆេះដល់ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ជាប់គ្នា(ជាន់ខាងលេី) ដែលស្ថិតនៅផ្ទះលេខ គ្មាន ផ្លូវលេខ៤៨៨ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន នៃរាជធានីភ្នំពេញ ។ មូលហេតុដោយសារ មិនទាន់សន្និដ្ឋានបាន ហើយពេលនេះអគ្គីភ័យខាងលើ បច្ចុប្បន្នក្រុមការងារបានគ្រប់គ្រងស្ថានភាពរលត់ បាន១០០%ហេីយ នៅវេលាម៉ោង១១:៣០នាទី បានខូចខាតសម្ភារៈក្នុងក្លឹបទាំងស្រុង ហេីយចំពោះមនុស្ស វិញ ពុំមានរករបួស រឺស្លាប់នោះទេ។
ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យខាងលើនេះ មានរថយន្តបង្ការ និងពន្លត់អគ្គីភ័យចំនួន ៣៩គ្រឿង។
ជាមួយគ្នានោះលោកកៀង ល័ក្ស អភិបាលខណ្ឌចំការមន បានមានមតិដោយធ្វើការអំពាវនាវទៅដល់ បងប្អូនប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមន និងជាពិសេសអ្នករកសុីរាល់មុខជំនួញនិមួយៗអោយមាន ការប្រុងប្រយ័ត្នចំពោះភ្លើងផ្សែងផងដែរចៀសវាងជួបបញ្ហាដូចករណីខាងលើនោះ៕