ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីគ្រប់ផ្នែករបស់រដ្ឋបាលខណ្ឌច្បារអំពៅត្រូវរួមគ្នា ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានលឿននិងមានសម្លាភាព

110

 

ភ្នំពេញ ៖ អភិបាលខណ្ឌច្បារអំពៅលោក ចេង មុនីរ៉ា បានស្នើអោយមន្ត្រីគ្រប់ផ្នែក គ្រប់ការិយាល័យ ត្រូវរួមគ្នា ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានលឿននិងមានសម្លាភាព។

     ការដាស់តឿនក្រើនរំលឹកជាថ្មីដល់មន្ត្រីគ្រោមឱវាទនេះ បានថ្លែងនៅក្នុងវេទិការសាធារណៈជាមួយក្រុមប្រឹក្សាខណ្ឌ សង្កាត់ នគរបាល កងរាជអាវុធហត្ថ មន្ត្រីការិយាល័យជំនាញ ចំណុះថ្នាក់ដឹកនាំភូមិ ក្នុងខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមវត្តមានលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ  ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញគ្រប់ការិយាល័យ លោក _លោកស្រីជាចៅសង្កាត់ទាំង៨ សរុបទាំងអស់ជិត៤០០នាក់ ។

    វេទិកាសាធារណៈជាមួយក្រុមប្រឹក្សាខណ្ឌ សង្កាត់ នគរបាល កងរាជអាវុធហត្ថ មន្ត្រីការិយាល័យជំនាញ ចំណុះថ្នាក់ដឹកនាំភូមិ ក្នុងខណ្ឌច្បារអំពៅ គឺមានគោលបំណង់ដើម្បីអោយសមាជិកចូលរួមក្នុងអង្គវេទិការលើកឡើងពីបញ្ហាសំខាន់ៗជាអាទិភាព រួមមានការអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព , ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ , ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ , ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ បរិស្ថាន រួមទាំងបញ្ហាមួយចំនួនទៀត សំរាប់អោយរដ្ឋបាលខណ្ឌយកទៅពិចារណាធ្វើការកែទម្រង់ក្នុងការអនុវត្តសកម្មភាពរបស់គណៈអភិបាល ដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌ ។

    បន្ទាប់ពីស្តាប់មតិលើកឡើងរបស់សមាជិកអង្គវេទិការ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារ អំពៅ បានថ្លែងដូច្នេះថា សេវាមានច្រើនប្រភេទណាស់ ប៉ុន្តែសេវាសន្តិសុខជាកត្តាចាំបាច់និងសំខាន់បំផុត ទាំងមន្ត្រីតូច មន្ត្រីធំត្រូវការសេវាសន្តិសុខខ្លាំងណាស់  សូមអោយមន្ត្រីទាំងអស់ក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌត្រូវរួមគ្នាអនុវត្តសេវាសន្តិសុខជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន ។ ដោយឡែកសេវាផ្សេងៗទៀតរដ្ឋបាលខណ្ឌបានធ្វើការកែទំរង់អោយបានប្រសើឡើងថែមទៀត ដោយប្រកាន់ខ្ជាប់នូវគោលការ ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លារភាព ។

    ពាក់ព័ន្ធនិងសណ្តាប់ធ្នាប់សាធារណៈនៅតាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីចំនុចគល់ស្ពានព្រះមុនីវង្សចាស់ ទៅដល់តំបន់ច្រាំងបាក់ ដែលជាដេប៉ូលក់ឈើនិងមានភាពរញ៉េរញ៉ៃធ្វើអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈនោះ លោកអភិបាលបានថ្លែងសង្កត់ធ្ងន់ថា គណៈបញ្ជាការឯកភាពខណ្ឌមិនដកថយទេ  តែដល់ថ្ងៃឱសាទវាទហើយ និងចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាលហើយមិនមានការយោគយល់ទេព្រោះរដ្ឋបាលខណ្ឌបានជូនដំណឹងរួចហើយដែរ សូមកុំអន្តរាគមន៍អោយសោះ ។ ចំពោះរថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម និងដឹកទំនិញផ្សេងៗដែលធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈសូមចាប់ជាបន្ទាន់មិនមានការយោគយល់ទេ  ព្រោះយើងជាអ្នកបំរើប្រជាពលរដ្ឋ មិនអោយបុគ្គលដែលជាអ្នករកស៉ីធ្វើអ្វីស្រេចតែនិងចិត្តនោះទេ  សូមចាប់ទៅដើម្បីអោយម្ចាស់រថយន្តរៀងចាលនិងចូលខ្លួនមកធ្វើកិច្ចសន្យាហើយផាកពិន័យ  ដើម្បីយកថវិការមកលើកទឹកចិត្តដល់កងកម្លាំងដែលចុះប្រតិបត្តិការ ។

    ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានណែនាំអោយលោក  លោកស្រីជាចៅសង្កាត់និងមន្ត្រីជំនាញ ចុះពិនិត្យមើលផ្លូវដែលរងនូវការខូចខាតត្រូវធ្វើរបាយការណ៍មកការិយាល័យជំនាញ់ដើម្បីបញ្ជូនគ្រឿងចក្រទៅជួសជុលជាបន្ទាន់ដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ ។ លើសពីនេះទៀតរដ្ឋបាលខណ្ឌច្បារអំពៅនិងធ្វើការកែលម្អអំពីការផ្តល់សេវ៉ាសាធារណៈរបស់ខ្លួនក្នុងកំណែទម្រង់មួយដ៍ស៉ីជម្រៅ និងជាក់លាក់ ប្រកបដផយប្រសិទ្ធភាព តម្លាភាព រហ័សតាមពេលកំណត់ និងតាមនីតិវិធីសាមញ្ញដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង