ស៊ីហ្គេមឆ្នាំ២០២៣៖ បដិសណ្ឋារកិច្ច និង ពិធីការរៀបចំរួចរាល់
ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) គណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ចនៃគណៈកម្មាធិការ ត្រូវបានរៀបចំ និងចាត់ចែងស្ទើរតែទាំងស្រុងហើយ នៅចាំតែការអនុវត្តផ្ទាល់ប៉ុណ្ណោះ។
នេះបើផ្អែកតាមការលើកឡើងរបស់ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ CAMSOC និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានផ្តល់បទសម្ភាសន៍ក្រោយចប់កិច្ចប្រជុំនាព្រឹកថ្ងៃ ទី២ ខែកញ្ញា ឆ្នាំ២០២២នេះ។
ឯកឧត្តមវ៉ាត់ ចំរើនបានឲ្យដឹងថាថ្ងៃនេះមានកិច្ចប្រជុំគណៈអចិន្ត្រៃយ៍របស់គណៈកម្មា
ធិការជាតិCAMSOCបានផ្តោតលើពិធីការនិងបដិសណ្ឋារកិច្ចដែលដឹកនាំដោយឯកឧត្តម
បណ្ឌិតរដ្ឋមន្ត្រីថោងខុននិងជាអនុប្រធានអចិន្ត្រៃយ៍CAMSOCក្រោយពីការត្រួតពិនិត្យលើផែនការយុទ្ធសាស្ត្រនានាដែលត្រូវបានដាក់ចេញដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC។ កិច្ចប្រជុំនេះផ្តោតសំខាន់លើតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ពិធីការ និងបដិសណ្ឋារកិច្ច ពីព្រោះពិធីការជាអ្នកនាំមុខគេក្នុងការជួប និងទទួលភ្ញៀវ។
ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍បន្តថាដើម្បីស្របទៅតាមអនុសាសន៍ដ៏ខ្ពង់
ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីថាការឈ្នះចាញ់ជារឿងមួយប៉ុន្តែអ្វីដែលសំខាន់ក្នុង
នាមជាម្ចាស់ផ្ទះត្រូវធ្វើបដិសណ្ឋារកិច្ច និងទទួលរៀបចំការទទួលភ្ញៀវប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។ អីចឹងយើងផ្តោតយកចិត្តទុកដាក់ទៅលើអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់នេះ គឺឯកឧត្តមបណ្ឌិតថោងខុនបានពង្រឹងសមត្ថភាពការងាររបស់គណៈកម្មការពិធីការដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រីឈិន កេតនាប្រធានគណៈកម្មការពិធីការនិងបដិសណ្ឋារ
កិច្ចរបស់គណៈកម្មាធិការជាតិ CAMSOC។
កិច្ចប្រជុំបានឯកភាពគ្នាលើគោលការណ៍រួមថាតើភារកិច្ចតួនាទីនិងការងារអ្វីខ្លះដែលទទួលខុសត្រូវផ្ទាល់របស់គណៈកម្មការពិធីការនិងបដិសណ្ឋារកិច្ចហើយការងារអ្វីដែលត្រូវសហការជាមួយគណៈកម្មការផ្សេងៗទៀត។ភារកិច្ចសំខាន់បំផុតគឺការទទួលភ្ញៀវត្រូវមានរបៀបវារៈត្រឹមត្រូវពិធីការច្បាស់លាស់និងមានលក្ខណៈពិសេសស្របតាមពិធីការកីឡានិងពិធីការជាតិ។
ការបែងចែកតួនាទីភារកិច្ចនិងការទទួលខុសត្រូវនេះបានធ្វើឲ្យគណៈកម្មការទាំងអស់ត្រៀមលក្ខណៈធ្វើផែនការលំអិត មានភារកិច្ចហើយ ធ្វើផែនការលំអិត លើកជាគម្រោង។ អ្វីដែលនៅសេសសល់គឺបានសម្រេចនៅក្នុងអង្គប្រជុំភាគច្រើនហើយនៅតែការទទួលនិងអនុ
វត្តតែប៉ុណ្ណោះ ពីព្រោះផែនការមាន តួនាទីភារកិច្ចមានអស់ហើយ ថ្ងៃណាធ្វើអ្វីពេលណាធ្វើអ្វី។ កាលវិភាគ កាលបរិច្ឆេទមុខងារការងារមានអស់ហើយដូច្នេះអ្វីដែលសំខាន់នៅតែការអនុវត្តតែ ប៉ុណ្ណោះ។
ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលជាប្រវត្តិសាស្ត្រលើកដំបូងនៅប្រទេសកម្ពុជា
គ្រោងនឹងបើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបិទបញ្ចប់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕