លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ គណបក្សប្រជាជនកម្ពុជា ខេត្តស្វាយ រៀងបន្ដប្តេជ្ញាយកឈ្នះ ៥/៥ អាសនៈ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះដាច់ខាត
ស្វាយរៀង ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះ ឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលកិច្ចប្រជុំនេះបានធ្វើឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៨ កើត ខែភត្របទ ឆ្នាំខាល ចត្វាស័កព.ស.២៥ ៦៦ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២២។
លោកស្រី កិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន ក៏បាន មានប្រសាសន៍ ផ្តាំផ្ញើ សួរសុខ ទុក្ខ ពី សំណាក់ សម្តេច តេ ជោ ហ៊ុន សែន ប្រធាន គណបក្ស ប្រជាជន កម្ពុជា ជូន ដល់ សមាជិក គណបក្ស ប្រជាជន ទូទាំង ខេត្តស្វាយរៀង ទាំងអស់ ដោយក្តីនឹករលឹក ។
លោកស្រី កិត្តិសង្គហបណ្ឌិតបានជំរុញដល់ក្រុមការងារគណបក្សឃុំ-សង្កាត់ ទាំងអស់ ត្រូវយកចិត្តទុក្ខដាក់ ត្រួតពិនិត្យ សមាជិក សមាជិកា ដោយយកចិត្តទុកដាក់ខ្ពស់ និងខិតខំបញ្ជូលសមាជិកថ្មីដែលជាយុវជនឲ្យក្លាយជាកម្លាំង ក្នុងការចូលរួមរបស់គណបក្ស នៅគ្រប់ទីកន្លែង ក៏ដូចជាបង្កើនសន្ទុះនៃការគាំទ្ររបស់ កម្មករ និយោជិក មកលើគណបក្សឲ្យកាន់តែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រកាន់តែខ្លាំង ។
ចំណែកឯមន្ត្រីគណបក្សគ្រប់ថ្នាក់ត្រូវតែបន្តរក្សាសាមគ្គីភាព ខិតខំធ្វើអំពើល្អជាមួយប្រជាជន កាត់បន្ថយភាពអសកម្ម ខិតខំបម្រើសេវាល្អដល់ជូនប្រជាពលរដ្ឋ។
លោកស្រី កិត្តិ សង្គហ បណ្ឌិត ក៏បាន បន្តទៀតថា ជំហរ របស់ គណបក្ស ប្រជាជន កម្ពុជា សមាជិក ម្នាក់ ជា សំឡេង គណបក្ស មួយ សន្លឹក និង នៅតែ បន្ត គោលការណ៍ រក្សា ចាស់ កសាង ថ្មី ពិសេស កម្លាំង យុវជន ជា កម្លាំង សកម្ម ដែល ធានា បាន និរន្តរភាព ក្នុងការ គាំទ្រការបោះឆ្នោត ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ ខាងមុខនេះ គណបក្សបានប្តេជ្ញាយកឱ្យបាន ៥/៥ អាសនៈតែម្តង៕. សំរិត