ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនជាតិចិនម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់

161

 

ព្រះសីហនុ៖ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅថ្ងៃទី៥ខែកញ្ញា បានបញ្ជូនជនជាតិចិនម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ ក្រោយពេល កម្លាំងមន្ទីរស្រាវជ្រាវ និង បង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានចុះស្រាវជ្រាវដល់ទីតាំងអគារចំនួន២ បានរកឃើញជនរងគ្រោះ ចំនួន ០៤នាក់ ក្នុងនោះជនជាតិម៉ាឡេស៊ី៣នាក់ និងជនជាតិចិនតៃវ៉ាន់ម្នាក់ ។

ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ នៅវេលាម៉ោង១៤:៣០នាទីរសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និង បង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានចុះស្រាវជ្រាវដល់ទីតាំងអគារលេខ ៨ និងអគារលេខ ១៣ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់ ដោយមានការសហការពីម្ចាស់ទីតាំង បានរកឃើញជនរងគ្រោះ ចំនួន ០៤នាក់ រួមមាន៖
១/ ឈ្មោះ LIM HUI GUAN ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិម៉ាឡេស៊ី
២/ ឈ្មោះ FONG CHUN HUI ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិម៉ាឡេស៊ី
៣/ ឈ្មោះ LIM KEE GUAN ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិម៉ាឡេស៊ី
៤/ ឈ្មោះ TSAI CHIH PING ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិនតៃវ៉ាន់

នៅវេលាម៉ោង១១:១០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ WONG ZHi YUAN ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន នៅចំណុចអគារលេខ ១៣ (ខៃប៉) ពាក់ព័ន្ធករណីធ្វើទារុណកម្ម តាមការចង្អុលបង្ហាញ ពីជនរងគ្រោះ ឈ្មោះ TSAI CHIH PING។
ជំនាញបានដកហូតវត្ថុតាងដែកបំពង់ទីប ចំនួន ០១ ដើម។
បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្ត បានចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង