គណៈអភិបាលខណ្ឌជួបជាមួយអ្នកជំនាញរបស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)
ភ្នំពេញ៖កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ជំនួយការសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអធិការនគរបាល លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ មន្ត្រីរាជការចំណុះ ជំនាញសាលាខណ្ឌ ចៅសង្កាត់ បានទទួលជួបជាមួយ អ្នកជំនាញរបស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដើម្បីសិក្សា ដកស្រង់បទពិសោធន៍ ការងារត្រៀមខ្លួន ដើម្បីដោះស្រាយគ្រោះមហន្តរាយក្នុងមូលដ្ឋានខណ្ឌដង្កោ។
ក្នុងឱកាសនោះលោកស្រីតំណាងអ្នកជំនាញរបស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានបង្ហាញពីបទពិសោធន៍ក្នុងការដោះស្រាយគ្រោះមហន្តរាយក្នុងមូលដ្ឋានដល់គណៈអភិបាលខណ្ឌដង្កោងាយស្រួលយកទៅអនុវត្តជាក់ស្ដែង។
ក្នុងឱកាសនោះលោក នុត ពុធដារ៉ា ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាអភិបាលខណ្ឌដង្កោក្រៅពីជម្រាបជូនគណៈប្រតិភូ សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ពីការងារជាក់ស្ដែងរបស់គណៈអភិបាលខណ្ឌដង្កោអនុវត្តកន្លងមក សម្រាប់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទាន់ពេលវេលា និងពីការងារអភិវឌ្ឍក្នុងខណ្ឌលោកនូវបានថ្លែងអំណរគុណ ដល់ប្រតិភូដែលឆ្លៀតឱកាសដ៏មមាញឹកមកស្វែងយល់ និងបង្ហាញបទពិសោធន៍ល្អៗដល់រដ្ឋបាលខណ្ឌដង្កោនាពេលនេះ៕