ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាលើកទម្ងន់ឌុច ប៊ុនរ័ត្នចង់ បានមេដាយប្រាក់ ពីស៊ីហ្គេមឆ្នាំ២០២៣

76

ភ្នំពេញ៖កីឡាលើកទម្ងន់ជម្រើសជាតិកម្ពុជា កីឡាករ ឌុច ប៊ុនរ័ត្ន បានខំប្រឹងហ្វឹកហាត់យ៉ាងខ្លាំងក្រោយត្រឡប់ពីប្រកួតកីឡាស៊ីហ្គេមប្រទេសវៀតណាមដោយគេសង្ឃឹមថា នឹងអាចដណ្ដើមបានមេដាយជូនជាតិ ក្នុងនាមម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។

កីឡាករ រូបនេះ បានឲ្យដឹងថា សម្រាប់ការចូលរួមលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ កាលពីថ្មីៗ ខ្លួនទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងចំណោម ៧ប្រទេស (ឥណ្ឌូនេស៊ីលេខ១ ថៃលេខ២ ហ្វីលីពីនលេខ៣ កម្ពុជាលេខ៤ វៀតណាមលេខ៥ ម៉ាឡេស៊ីលេខ៦ និងទីម័រខាងកើតលេខ៧)។
ឌុច ប៊ុនរ័ត្ន បានទទួលស្គាល់ពីចំណុចខ្វះខាតរបស់ខ្លួន ប៉ុន្តែរូបគេក៏សប្បាយចិត្ត ដែលបានចូលរួមនិងទទួលបានបទពិសោធន៍ល្អៗជាច្រើនដើម្បីជំរុញដល់ការហ្វឹកហាត់បន្ទាប់។ គេបន្ដថា ចំពោះបទពិសោធន៍ ដែលរូបគេបានទទួលពីការប្រកួតស៊ីហ្គេមលើកដំបូង នៅវៀតណាមខ្ញុំយល់ឃើញថាទាំងទម្រង់និងបច្ចេកទេសគេបានកែប្រែបានល្អប្រសើរជាងមុន ព្រោះអ្វីដែលគេបានចាប់អារម្មណ៍មើលកីឡាករគេ ថាមុនគេចូលហ្វឹកហាត់ ឬប្រកួត គេធ្វើយ៉ាងណា ឬគេមានរបៀបកម្ដៅសាច់ដុំយ៉ាងម៉េច?
ហេតុនេះតាក់ទិច ដែលយើងបានឃើញ យើងអាចយកមកសិក្សាបន្ថែម និងស្វែងរក ក្នុងYoutube ពិសេសលោកគ្រូ-អ្នកគ្រូ ដែលគាត់បានស្វះស្វែងផ្ដល់ជាយោបល់ និងបច្ចេកទេសបន្ថែម។ដូច្នេះទាំងកម្លាំងកាយនិងបច្ចេកទេសបូកផ្សំបញ្ចូលគ្នាជាមួយការហ្វឹកហាត់យើងអាចបង្កើនសមត្ថភាពជាងមុនធ្វើឲ្យលទ្ធភាពនិងសមត្ថភាពពួកខ្ញុំអាចសង្ឃឹមក្នុង
ការប្រជែងមេដាយជាងមុន។

ទោះជាយ៉ាងណាក្ដីក៏កីឡាលើកទម្ងន់រូបនេះបានអះអាងថាត្រូវការការខំប្រឹងហ្វឹកហាត់កាន់តែខ្លាំងបន្ថែមទៀតពិសេសក្នុងឱកាសចេញទៅហ្វឹកហាត់នៅប្រទេសចិនតាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២(CAMSOC)នាពេលឆាប់ៗខាងមុខ។
រូបគេបានតាំងចិត្តយ៉ាងមុតមាំថានឹងខិតខំលះបង់អស់ពីកម្លាំងកាយចិត្តពោលគឺការលះបង់ដោយដោះដូរញើសឈាមផ្ទាល់ដើម្បីឆ្ពោះទៅដណ្ដើមមេដាយជូនជាតិមាតុភូមិនិងប្រជាជនទាំង ១៧លាននាក់នៅកម្ពុជា ។
ប៊ុនរ័ត្ន សង្កត់ធ្ងន់ថាគោលដៅរបស់គេគឺចង់បានមេដាយប្រាក់។ ដូច្នេះការលះបង់ និងញើសឈាម ដែលរូបគេខំប្រឹងសង្ឃឹមថាឮអាចនឹងទទួលបាន។
កីឡាករបានចាប់ផ្ដើមអាជីពកីឡាលើកទម្ងន់កាលពីឆ្នាំ២០១៨។គេបន្ថែមថាគេធ្លាប់ប្រៀបធៀបថាគេអត់បានមេដាយឮតើកីឡាករប្រទេសផ្សេងៗគាត់ហាត់បែបណាទើបទទួលបានមេដាយ?
ហេតុនេះប្រសិនបើពួកគេលះបង់ខ្លាំងយើងជាខ្មែរក៏ត្រូវលះបង់ឲ្យខ្លាំងលើសពីពួកគាត់ ទោះបីជាឆ្នាំនេះយើងធ្វើមិនបានល្អឆ្នាំក្រោយត្រូវព្យាយាមឲ្យអស់ពីសមត្ថភាព។

និយាយរួមទៅកីឡាមួយនេះខ្ញុំគិតថា១ឆ្នាំ២ឆ្នាំខ្ញុំពិបាកនឹងទទួលបានមេដាយព្រោះអីខ្ញុំធ្លាប់ប្រៀបធៀបខ្លួនឯងជាមួយដៃគូ។
កីឡាករខ្លះគាត់ធ្លាប់តាំងពីអាយុ១១ឆ្នាំរហូតដល់អាយុប្រហែលខ្ញុំដូច្នេះសមត្ថភាពពួកគាត់ខ្លាំងជាងយើង។ហេតុនេះខ្ញុំអត់មានអ្វីក្រៅពីសិក្សាពីពួកគាត់បន្ថែមហើយគោលបំណង
របស់ខ្ញុំ ចង់ឲ្យខ្លាំងដូចគាត់ និងទទួលបានមេដាយប្រាក់ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង