ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា បរិច្ចាគជំនួយថវិកា ៥ម៉ឺនដុល្លារ ដល់ប្រទេសប៉ាគីស្ថាន ដែល កំពុងរងគ្រោះដោយទឹកជំនន់

124

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានបរិច្ឆាគជំនួយមនុស្សធម៌បន្ទាន់ជូនរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីជាការបង្ហាញស្មារតីសាមគ្គីភាពជាអន្តរជាតិចំពោះប្រទេសប៉ាគីស្ថានជាមិត្ត រាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំនេះ បានចូលរួមបរិច្ឆាគវិភាគទានជាទឹកប្រាក់ចំនួន ៥០០០០ (ហាសិប ពាន់) ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌បន្ទាន់ ជូនរដ្ឋាភិបាលប៉ាគីស្ថាន ដើម្បីឆ្លើយតបនឹងគ្រោះ ទឹកជំនន់ដែលកំពុងបំផ្លិញបំផ្លាញនៅក្នុងប្រទេសនេះ។

សូមបញ្ជាក់ថា៖ កាលពីឆ្នាំ២០១០រាជ រដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានផ្តល់ជំនួយមនុស្សធម៌ចំនួន ៥០,០០០ (ហាសិបពាន់) ដុល្លារអាមេរិក ដល់ប៉ាគីស្ថាន ដែលពេលនោះបានជួបប្រទះស្ថានភាព ទឹកជំនន់ធ្ងន់ធ្ងរដូចគ្នានេះដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង