ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូរាជធានីភ្នំពេញ បានជួបសំដែងការគួរសម ជាមួយប្រធានគណៈកម្មាធិការប្រជាជន រដ្ឋធានីហាណូយ

59

ហាណូយ ៖ នៅរសៀលថ្ងៃទី៥កញ្ញា គណៈប្រតិភូសាលារាជធានីភ្នំពេញដឹកនាំ ដោយឯ.ឧឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបសំដែងការគួរសមជាមួយឯ.ឧជិន ស៊ីថាញ់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយសាធារណៈរដ្ឋសង្គមនិយមវៀត ណាមក្នុងដំណើរទស្សនៈកិច្ចផ្លូវការរបស់ឯ.ឧឃួង ស្រេង និងប្រតិភូរាជធានីភ្នំពេញនៅរដ្ឋធានីហាណូយ។

ឯ.ឧជិន ស៊ីថាញ់ បានស្វាគមន៏យ៉ាងកក់ក្តៅចំពោះដំណើរទស្សនៈកិច្ចរបស់ប្រតិភូទីក្រុងភ្នំពេញ ដែលដំណើរទស្សនៈកិច្ចនេះចំពេលខួបគម្រប់៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា។ ឯ.ឧអភិបាលទីក្រុងហាណូយ ក៏បានជំរាប់ជូនឯ.ឧឃួង ស្រេង និងប្រតិភូពីការបើកដំណើរការទីក្រុងហាណូយ ឡើងវិញនៅដំណាក់កាល៩ខែចុងក្រោយ ក្រោយពីបិទខ្ទប់ទាំងស្រុងនាពេលការរីករាលដាលជំងឺកូវីដ.១៩នាពេលកន្លងទៅដែលបានធ្វើឧិ្យទីក្រុងមានសកម្មភាពជាប្រក្រតីឡើងវិញ និងរីកចំរើនលើផ្នែកសេដ្ឋកិច្ចសង្គម។ឯ.ឧជិន ស៊ី ថាញ់ បានលើកឡើងពីការដាក់ចេញនូវផែនការអភិវឌ្ឍន៏ទីក្រុងហាណូយពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៤៥ឪ្យិក្លាយជាទីក្រុងវៃឆ្លាត(Smart city)ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ពន្ធ័រូបវន័ និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមដូចនៅរាជធានីភ្នំពេញដែរនៅពេលទីក្រុងរីកចំរើនតែងជួបបញ្ហាប្រឈម មានដូចជា៖កកស្ទះចរាចរណ៏,បញ្ហាកាកសំណល់,ទឹកកខ្វក់,និងទឹកលិចដោយ សារជំនន់ទឹកភ្លៀងផងដែរ។ជាមួយគ្នានេះ រដ្ឋធានីហាណួយនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋ,ប្រជាជន និងប្រជាជននៃទីក្រុងទាំង២ ហាណូយ.ភ្នំពេញឲ្យកាន់តែរឹងមាំថែមទៀត។

ឯ.ឧឃួង ស្រេង បានសំដែងក្តីរីករាយដែលថ្នាក់ដឹកនាំទីក្រុងហាណូយ បានទទួលស្វាគមន៏យ៉ាងកក់ក្តៅ រាក់ទាក់ចំពោះប្រតិភូរាជធានីភ្នំពេញនាពេលនេះ។ ឯ.ឧអភិបាលរាជធានីភ្នំពេញ និងអភិបាលទីក្រុងហាណូយបានឯកភាពគ្នា ទៅលើការបន្តកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជាវិស័យ៖អប់រំ,ទេសចរណ៏,វប្បធម៏,សុខាភិបាល,សេដ្ឋកិច្ច ពាណិជ្ជកម្មជាដើម និងឯកភាពលើការបន្តផ្លាស់ប្តូរគណៈប្រតិភូរវាងទីក្រុងទាំង២ឲ្យបានញឹកញ៉ាប់តាមដែលអាចធ្វើ បាន។ឯ.ឧឃួង ស្រេង បានថ្លែងអំណរគុណដល់ប្រជាជន និងថ្នាក់ដឹកនាំទីក្រុងហាណូយដែលបានជួយដល់រាជធានីភ្នំពេញទាំងទឹកចិត្ត,ថវិកា និងសម្ភារះជាបន្តបន្ទាប់ក្នុងបុព្វហេតុអភិវឌ្ឍន៏រាជធានីភ្នំពេញក្នុងនាមទីក្រុងសម្ពន្ធ័ភាពក្រោម អនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី។

ឯ.ឧបានជំរុញឲ្យមានការផ្សព្វផ្សាយពីច្បាប់វិនិយោគនៃប្រទេសទាំង២ ទៅដល់អ្នកវិនិយោគនៃទីក្រុងទាំង២ ឲ្យបានយល់កាន់តែច្បាស់ងាយស្រួលក្នុងការដាក់ទុនវិនិយោគ និងពង្រឹងការទប់ស្កាត់អំពើល្មើសច្បាប់នានា សំរាប់ទីក្រុងទាំង២ផងដែរ។ឯ.ឧអភិបាលរាជធានីភ្នំពេញ ក៏បានអញ្ជើញប្រតិភូទីក្រុងហាណូយមកបំពេញ ទស្សនកិច្ចនៅរាជធានីភ្នំពេញដើម្បីផ្លាស់ប្តូរបទពិសោធន៏ ក្នុងការអភិវឌ្ឍន៏ទីក្រុង និងស្របពេលនៃខួបលើកទី១៨ឆ្នាំ នៃការចងសម្ពន្ធ័មេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុងហាណូយផងដែរ។ គួរបញ្ជាក់ដែរថា៖ ដំណើរ ទស្សនៈកិច្ចរបស់គណៈប្រតិភូរាជធានីភ្នំពេញ បានទទួលនិងអមដំណើរដោយ ឯ.ឧចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង